• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមឆ្លុះបញ្ចាំងពីឫទ្ធានុភាពនិងអត្តសញ្ញាណជាតិ

ប្រការនេះត្រូវបានសង្កត់ធ្ងន់ដោយ លោកសាស្ត្រាចារ្យ Shimizu Masaaki មកពីសាកលវិទ្យាល័យអូសាកា ប្រទេសជប៉ុន ក្នុងឱកាសទទួលបានកិត្តិនាម "ឯកអគ្គរដ្ឋទូតនៃភាសាវៀតណាម" នាពេលថ្មីៗនេះ។
លោកសាស្ត្រាចារ្យ Shimizu Masaaki មកពីសាកលវិទ្យាល័យអូសាកា ប្រទេសជប៉ុន។ រូបថត៖ VNA

យោងតាមលោកសាស្ត្រាចារ្យ Shimizu Masaaki ពេញមួយប្រវត្តិសាស្ត្រ ប្រទេសវៀតណាមបានធ្វើ
អន្តរកម្មជាមួយមហាអំណាច និងខឿនវប្បធម៌ផ្សេងៗគ្នាជាច្រើន ប៉ុន្តែនៅតែរក្សាបាននូវឯករាជ្យភាព និងអត្តសញ្ញាណវប្បធម៌របស់ខ្លួន។ វៀតណាមមិនបដិសេធកត្តាពីខាងក្រៅទេ ប៉ុន្តែទទួលយកដោយមានការជ្រើសរើស ប្រកបដោយភាពបត់បែន ព្រមទាំងប្រែក្លាយវាទៅជាផ្នែកមួយដែលសមស្របនឹងលក្ខខណ្ឌ និងអត្តសញ្ញាណរបស់វៀតណាម។ ដោយវាយតម្លៃពីតួនាទីនៃគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមក្នុងបរិបទដែលតំបន់ និងពិភពលោកមានការប្រែប្រួលជាច្រើន លោកសាស្ត្រាចារ្យ Shimizu Masaaki បានចាត់ទុកថា ដោយផ្អែកលើការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ជាមូលដ្ឋានដូចជា ឯករាជ្យ ភាពខ្លួនទីពឹងខ្លួន និងការធានាផលប្រយោជន៍ជាតិ វៀតណាមមានភាពបត់បែនក្នុងការសន្ទនាជាមួយដៃគូនីមួយៗ ខណៈពេលដែលកសាងទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសយ៉ាងច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

លោកសាស្ត្រាចារ្យ Shimizu Masaaki បានសង្កត់ធ្ងន់ថា វប្បធម៌វៀតណាមមានវិធីប្រព្រឹត្តិតែមួយគត់៖ ឲ្យតម្លៃដល់ទំនាក់ទំនងជាមួយអ្នកដទៃ មានភាពបត់បែនក្នុងការទំនាក់ទំនងជាមួយភាគីម្ខាងទៀត ប៉ុន្តែក្នុងពេលជាមួយគ្នានេះ មិនបាត់បង់ជំហរនិងអត្តសញ្ញាណរបស់ខ្លួនឡើយ។ នេះគឺជាលក្ខណៈពិសេសមួយនៃវប្បធម៌វៀតណាម៖ មានភាពបត់បែនក្នុងការប្រព្រឹត្តិ ប៉ុន្តែនៅតែមានភាពខ្ជាប់ខ្ជួនចំពោះតម្លៃស្នូលៗ។ លោកសាស្ត្រាចារ្យ Shimizu Masaaki បានបញ្ជាក់ថា ស្មារតីនេះក៏មានលក្ខណៈស្រដៀងគ្នាជាច្រើនជាមួយនឹងគោលការណ៍ និងវិធីសាស្រ្តអនុវត្តន៍គោលនយោបាយកិច្ចការបរទេសរបស់វៀតណាម៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

នាយប់ថ្ងៃទី ២១ ខែកញ្ញា (តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមព្រឹត្តិការណ៍វប្បធម៌សិល្បៈ "វៀតណាម៖ ដំណើរមាតុភូមិតាមរយៈភាពយន្តនិងតន្ត្រី" និងបានជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក។

Top