• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គោលនយោបាយការបរទេសរបស់វៀតណាមបង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណនៃកិច្ចការពារនិងលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសជាតិ

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ស្តីពីភារកិច្ចកិច្ចការបរទេសឆ្នាំ ២០២៣ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានឲ្យដឹងថា បរិបទនៃស្ថានភាពសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ ត្រូវបានព្យាករណ៍ថា នឹងបង្កប់ការលំបាក និងបញ្ហាប្រឈមច្រើនជាងឆ្នាំ ២០២២។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son  

ហេតុដូច្នេះ ផ្នែកការទូតនឹងផ្តល់អាទិភាពដល់ការបន្តពង្រឹងស្ថានភាពកិច្ចការបរទេសប្រកប ដោយស្ថិរភាព សន្តិភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍ; ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ប្រទេសធំៗ ដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយ មិត្តភក្តិប្រពៃណី និងដៃគូសំខាន់ៗផ្សេងទៀតប្រកបដោយស៊ីជម្រៅ និងខ្លឹមសារ។ វៀតណាមក៏នឹងជំរុញ និងលើកកំពស់ទំនាក់ទំនងការទូតពហុភាគី និងលើកកំពស់តួនាទីរបស់វៀតណាមក្នុងការកសាងនិងបង្កើតស្ថាប័នពហុភាគី; ប្រព្រឹត្តិទៅដោយសកម្ម ភាពបត់បែន និងប្រកបដោយប្រសិទ្ធភាព ជាមួយនឹងគំនិតផ្តួចផ្តើមលើការតភ្ជាប់ទំនាក់ទំនងថ្មីនៅក្នុងតំបន់ ស្របតាមផលប្រយោជន៍  និងសន្តិសុខរបស់ប្រទេសជាតិ។

ការទូតក៏នឹងពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកិច្ចការបរទេស និងការពារជាតិ  សន្តិសុខ តាមដានយ៉ាងដិតដល់នូវស្ថានភាពនៅសមុទ្រខាងកើត និងព្រំដែនគោក ទន្ទឹមនឹងនោះ ជំរុញយ៉ាងសកម្មកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសពាក់ព័ន្ធ ព្រមទាំងផ្តល់ប្រឹក្សាលើការទប់ស្កាត់សកម្មភាពរំលោភលើអធិបតេយ្យភាព   សិទ្ធយុត្តាធិការនិងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top