• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈលេខាបើកកិច្ចប្រជុំ ផ្តល់មតិអំពីលទ្ធផលអនុវត្តន៍សេចក្តីសម្រេចមជ្ឈឹម៤នីតិកាលទី១២និងសារាចរលេខ០៥


អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ

នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានបើកកិច្ចប្រជុំសំដៅផ្តល់មតិអំពីរបាយការណ៍បូកសរុបនូវលទ្ធផលរបស់ក្រុមការងារចំនួន ៥ នៃគណៈលេខាដោយត្រួតពិនិត្យការដឹកនាំនិងប្រតិបត្តិសេចក្តីសម្រេចចិត្តមជ្ឈឹមទី ៤ នីតិកាលទី ១២ ស្តីពីការបង្កើនការកសាងបក្ស ដោយផ្សាភ្ជាប់ជាមួយសារាចរលេខ០៥នៃការិយាល័យនយោបាយអំពីជម្រុញការសិក្សានិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ។

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានស្នើរថា រាល់សេចក្តីសម្រេចចិត្តក៏ដូចជាសារាចរត្រូវធ្វើដោយព្រមៗគ្នា និងត្រូវប្រមូលផ្តុំកម្លាំងចូលរួមឲ្យបានច្រើន។ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានយកស្របជាមួយមតិនិងសំណើរមួយចំនួន ស្តីពីការចេញសេចក្តីប្រកាសនៃការសន្និដ្ឋានរបស់គណៈលេខាវាយតម្លៃអំពីការត្រួតពិនិត្យនិងកំណត់ច្បាស់នូវ ទិស​ដៅបញ្ជាណែនាំ ដើម្បីសេចក្តីសម្រេចចិត្ត សារាចរបន្តបានអនុវត្តល្អជាងនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅសាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ) បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេស ស្តីពីការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។

Top