• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូឡាវធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលភូមិសិប្បកម្មវៀតណាម សាកលវិទ្យាល័យ VinUni

លោក Thongsalith Mangnomek បានសម្តែងការចាប់អារម្មណ៍ចំពោះគំរូ មាត្រដ្ឋាន និងតួនាទីរបស់សាកលវិទ្យាល័យ VinUni ក្នុងការបណ្តុះធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ រួមចំណែកដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់ទីក្រុងហាណូយ និងប្រទេសវៀតណាម។
គណៈប្រតិភូឡាវទស្សនានៅសាកលវិទ្យាល័យ VinUni

បន្តនូវកម្មវិធីទស្សនកិច្ច និងធ្វើការនៅវៀតណាម នាថ្ងៃទី១៨ ខែកុម្ភៈ គណៈប្រតិភូមន្ត្រីនៃការិយាល័យមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយលោក Thoongsalith Mangnomek លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានការិយាល័យមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងឋានៈជាប្រធានគណៈប្រតិភូ បានទៅទស្សនានៅមជ្ឈមណ្ឌលភូមិសិប្បកម្មវៀតណាម និងសាកលវិទ្យាល័យ VinUni (ស្រុក Gia Lam ទីក្រុងហាណូយ)។

នៅមជ្ឈមណ្ឌលភូមិសិប្បកម្មវៀតណាម ឃុំ Bat Trang ស្រុក Gia Lam គណៈប្រតិភូការិយាល័យមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវបានផ្ទៀងស្តាប់ការចែករំលែករបស់សិប្បករអំពីដំណើរនៃការចេញជារូបរាង ការអភិវឌ្ឍ និងការបង្កើតមុខរបរកុលាភាជន៍   ក៏ដូចជារៀនសូត្របទពិសោធន៍ក្នុងការរក្សាកុមារក្នុងភូមិប្រកបមុខរបរវិជ្ជាជីវៈ ហើយទន្ទឹមនឹងនោះទៅទស្សនានិងស្វែងយល់អំពីប្រវត្តិភូមិសិប្បកម្ម Bat Trang តួនាទី និងការរួមចំណែករបស់ភូមិសិប្បកម្មនៃប្រវត្តិសាស្ត្រថាំងឡុង- ហាណូយនិយាយដោយឡែកនិងវៀតណាមនិយាយរួម។ លោក Thongsalith Mangnomek ក៏បានសម្តែងការចាប់អារម្មណ៍ចំពោះគំរូ មាត្រដ្ឋាន និងតួនាទីរបស់សាកលវិទ្យាល័យ VinUni ក្នុងការបណ្តុះធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ រួមចំណែកដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់ទីក្រុងហាណូយ និងប្រទេសវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top