• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូនគរបាលខេត្ត Tra Vinh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា

ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែកញ្ញា គណៈប្រតិភូនគរបាលខេត្ត Tra Vinh ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Kien Rinh លេខារងគណៈកម្មាធិការបក្ស និង​ជានាយករងនគរបាលខេត្ត Tra Vinh បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

គណៈប្រតិភូបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ។ នៅក្នុងជំនួប​នេះ ថ្នាក់ដឹកនាំគណៈប្រតិភូនគរបាលខេត្ត Tra Vinh​ បានជម្រាបជូនអំពីលទ្ធផលនៃស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សន្តិសុខសង្គម សន្តិសុខ និងសណ្តាប់ធ្នាប់ ទន្ទឹមនឹងនោះ សង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ ទំនាក់ទំនងរវាងបញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ និងនគរបាលខេត្ត Tra Vinh ត្រូវបានពង្រឹង និងពង្រីកជានិច្ច។

 
គណៈប្រតិភូនគរបាលខេត្ត Tra Vinh អញ្ជើញបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានអង្គរក្សកម្ពុជា (រូប​ថត៖ baotravinh.vn)

គណៈប្រតិភូបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជាដើម្បី​អនុវត្តកម្មវិធីសំរបសំរួលកិច្ចសហប្រតិបត្តិការ​រវាង​ភាគីទាំង​ពីរ។ ព្រមទាំងបានជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាលើបញ្ហាធានាផ្លូវច្បាប់សម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា។ នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំ នៃភាគីទាំងពីរបានទទួលស្គាល់ការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា ដែលកាន់តែមាន​ការ​រីកចម្រើនយ៉ាងខ្លាំងក្លា។

ណៈប្រតិភូនគរបាលខេត្ត Tra Vinh ជាមួយគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា (រូប​ថត៖ baotravinh.vn)

ក្នុង​ឱកាសនេះដែរ គណៈប្រតិភូនគរបាលខេត្ត Tra Vinh ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅសមាគមខ្មែ-វៀតណាមនៅកម្ពុជាផងដែរ៕

កាសែត​កងទ័ព​ប្រជាជន​វៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top