• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូតឌីវ័របញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូតឌីវ័រ ដឹកនាំដោយ ប្រធានរដ្ឋសភា លោក Adama Bictogo បានចាកចេញពីទីក្រុងហាណូយ បានបញ្ចប់ ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមិថុនា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។
ប្រធានរដ្ឋសភាកូតឌីវ័រលោក Adama Bictogo និងប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ក្នុងសន្និសីទសារព័ត៌មានរួម។ (រូបថត៖ VOV)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាកូតឌីវ័រ លោក Adama Bictogo បានទៅដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលី; ទស្សនាផ្ទះ ផុតពីដីរបស់លោកប្រធានហូជីមិញ; ជួបសម្ដែងការគួរសមប្រធានរដ្ឋវៀតណាមលោក Vo Van Thuong; ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh; ចូលរួម ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue

នៅក្នុងជំនួបទាំងនោះ ប្រធានរដ្ឋសភាកូតឌីវ័រ លោក Adama Bictogo បានស្នើ ឱ្យរដ្ឋសភានៃប្រទេសទាំងពីរ ជំរុញឱ្យប្រទេសទាំងពីរពង្រីកប្រៀបខ្លាំងលើវិស័យជា ច្រើន ជាពិសេសវិស័យកសិកម្ម។ សហគ្រាសវៀតណាមអាចបើកដំណើរការរោងចក្រ កែច្នៃគ្រាប់ស្វាយចន្ទីនៅកូតឌីវ័រ; បង្កើតលក្ខខណ្ឌសម្រាប់អ្នកជំនាញវៀតណាមបណ្តុះ បណ្តាលធនធានមនុស្សលើការដាំដុះស្រូវសម្រាប់ប្រទេសកូតឌីវ័រ ក៏ដូចជាការធ្វើយន្ត កម្មក្នុងការដាំស្រូវឡើងទឹក; កូតឌីវ័រនាំចូលផលិតផលគ្រឿងយន្តពីវៀតណាម។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ ឃ្លាំមើលការអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវសន្ធិសញ្ញាអន្តរជាតិ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែល បានចុះហត្ថលេខារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ; គាំទ្រ និងបង្កើនការតភ្ជាប់ និង កិច្ចសហប្រតិបត្តិការរវាងសហគ្រាស; បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីគាំទ្រ សហគមន៍ធុរកិច្ច ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរក្នុងការរស់នៅ វិនិយោគ និងធ្វើ អាជីវកម្មប្រកបដោយស្ថិរភាពនៅក្នុងប្រទេសនីមួយៗ។ ភាគីទាំងពីរបន្តពង្រីកការ សម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគីនានាដូចជាអង្គការសហប្រជាជាតិ សហភាពអន្តរសភាពិភពលោក (IPU) សហភាពអន្តរសភាភាសាបារាំង (APF) ជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top