• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើខ្លឹមសារដែលត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាលើកទី ២ នីតិកាលទី ១៥

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ quochoi.vn)


នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានីតិកាលទី ១៥ បានបើកសម័យប្រជុំលើកទី ៣។ តាមគម្រោង កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២១។

នៅក្នុងសុន្ទរកថាបើក ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថាសម័យប្រជុំនេះផ្តោតលើការផ្តល់មតិលើខ្លឹមសារដែលបានដាក់ជូនរដ្ឋសភា ក្នុងសម័យប្រជុំលើកទី ២ នៃរដ្ឋ សភានីតិកាល ១៥  ដែលក្នុងនោះ បានពិចារណានិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន ៦ លើ ៧ ដែលត្រូវបានដាក់ជូនកិច្ចប្រជុំលើកទី ២។

នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តោតការពិភាក្សាលើរបាយការណ៍របស់រដ្ឋាភិបាលស្តីពីការអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់និងសេចក្តីសម្រេចនានារបស់រដ្ឋសភានិង លើរបាយការណ៍របស់រដ្ឋាភិបាលស្តីពីលទ្ធផលនៃការអនុវត្តគម្រោងគោលដៅជាតិ ស្តីពីសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំសម្រាប់ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមពិគ្រោះយោបល់លើបទពិសោធន៍អន្តរជាតិក្នុងការចូលរួមអនុសញ្ញា ICPPED

វៀតណាមពិគ្រោះយោបល់លើបទពិសោធន៍អន្តរជាតិក្នុងការចូលរួមអនុសញ្ញា ICPPED

នៅថ្ងៃទី ៦ ខែមករា នៅខេត្ដ Quang Ninh (វៀតណាម) បានប្រព្រឹត្ដទៅសិក្ខាសាលាស្ដីពីការឧទ្ទេសនាមអនុសញ្ញាអន្តរជាតិសម្រាប់ការការពារមនុស្សទាំងអស់ពីការបាត់ខ្លួនដោយបង្ខំ (ICPPED) ដែលរៀបចំដោយក្រសួងនគរបាល​វៀតណាមសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។

Top