• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

សម័យប្រជុំលើកទី ៥៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងមតិបើកសម័យប្រជុំ និងរួមជាមួយអនុប្រធានរដ្ឋសភាបានប្តូរវេនគ្នា ធ្វើជាអធិបតីក្នុងរបៀបវារៈនៃសម័យប្រជុំ។

លោក ត្រឹន ថាញ់ មិន ប្រធានរដ្ឋសភា អញ្ជើញថ្លែងមតិបើកសម័យប្រជុំលើកទី ៥៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ VNA)
 

នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណា ផ្តល់យោបល់ និងអនុម័តលើសេចក្តីសម្រេចចិត្តចំនួនពីរ៖ សេចក្តីសម្រេចចិត្តស្តីពីបទប្បញ្ញត្តិផ្តល់និងប្រើប្រាស់ឯកសណ្ឋាន ផ្លាកសញ្ញា និងសញ្ញាសម្គាល់សម្រាប់ថ្នាក់ដឹកនាំនៃអយ្យការប្រជាជនគ្រប់លំដាប់ថ្នាក់ អធិការ អ្នកស៊ើបអង្កេត និងអត្តសញ្ញាណប័ណ្ណរបស់ស្ថាប័នអយ្យការ និងសេចក្តីសម្រេចចិត្តមួយស្តីពីចំនួន រចនាសម្ព័ន្ធ និងសមាមាត្រនៃឋានៈអយ្យការនៅក្នុងស្ថាប័នអយ្យការប្រជាជននិងស្ថាប័នអយ្យការយោធា។

នៅព្រឹកនេះផងដែរ ពោលគឺថ្ងៃទី១២ ខែមករា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណាលើរបាយការណ៍ស្តីពីការងាររបស់រដ្ឋសភាលើញត្តិរបស់ប្រជាជន សម្រាប់ខែធ្នូ ឆ្នាំ២០២៥៕

  

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ សន្តិសុខទិន្នន័យត្រូវតែជាអាទិភាពយុទ្ធសាស្ត្រដើម្បីការពារទិន្នន័យរបស់ប្រជាជន ១០០ លាននាក់

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ សន្តិសុខទិន្នន័យត្រូវតែជាអាទិភាពយុទ្ធសាស្ត្រដើម្បីការពារទិន្នន័យរបស់ប្រជាជន ១០០ លាននាក់

នារសៀលថ្ងៃទី ១២ ខែមករា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ប្រធានគណៈ កម្មាធិការដឹកនាំជាតិស្តីពីទិន្នន័យ (គណៈកម្មាធិការដឹកនាំ) បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការដឹកនាំ។

Top