• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការមជ្ឈឹមបក្សឯកភាពខ្ពស់អនុម័តបណ្តាសេចក្តីសម្រេចចិត្តនិងការសន្និដ្ឋានរបស់សន្និបាតមជ្ឈឹមទី៦

នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ សន្និបាតលើកទី ៦ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ បានបិទបញ្ចប់ប្រកបដោយជោគ ជ័យ ក្រោយរយៈពេល៧ថ្ងៃធ្វើការដោយសម្រេចបានទាំងស្រុងនូវកម្មវីធីដែលបាន ដាក់ចេញ។ 

 
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធីបិទសន្និបាតលើកទី៦ គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១២

អញ្ជើញថ្លែងមតិក្នុងពិធីបិទ អគ្គលេខាបក្សកុម្មុនិស្តវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ទៅ​លើ​ការផ្តល់អាទិភាពក្នុងការកសាងនិងពង្រឹងយន្តការ សណ្តាប់ធ្នាប់ ដើម្បីកែលំអបរិយាកាសវិនិយោគអាជីវកម្មឲ្យបានខ្លាំងក្លាថែមទៀត ជាពិសេស អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនឲ្យក្លាយទៅជាកម្លាំងចលករសំខាន់ៗនៃ​ខឿន​សេដ្ឋកិច្ចជាតិ។ ស្តីពីការងាររៀបចំកម្មាភិបាល លោក Nguyen Phu Trong បានឲ្យដឹង ថា គណៈ​កម្មាធិការ​មជ្ឈឹមបានពិភាក្សានិងវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំនិងឯកភាពខ្ពស់ជាមួយនឹងសំណើរបស់ការិយាល័យនយោបាយស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកបំពេញបន្ថែមចំនួនពីររូបទៀតសម្រាប់គណៈលេខានីតិកាលទី១២។ លោក Nguyen Phu Trong អញ្ជើញផ្តល់អនុសាសន៍ថា៖

“ខ្ញុំស្នើឲ្យសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សម្នាក់ៗ និងកម្មាភិបាល បក្ខជន ទាំងអស់គប្បីហាត់ពត់លត់ដំជាប្រចាំ។ ពីឥឡូវតទៅ ករណីណាដែលរំលោភច្បាប់គឺត្រូវដោះស្រាយហ្មឹងមាត់ ដើម្បីរក្សារឹងមាំវិន័យរបស់បក្សនិង ដើម្បីទាក់ទាញឡើងវិញទំនុកទុកចិត្តនិងការស្រឡាញ់រាប់អានរបស់ប្រជាជន។ ត្រូវអះអាង ថា ប្រសិនបើប្រជាជនស្រុះចិត្តគំនិតចំពោះបក្ស មានន័យថា ប្រជាជននឹងជឿជាក់ហើយបក្សនឹងគង់វង្ស។
ប្រសិនបើធ្វើឲ្យបាត់បង់ការជឿទុកចិត្តរបស់ប្រជាជនគឺ មានន័យថា យើងនឹងបាត់បង់ទាំងអស់”។

អគ្គលេខាបក្ស លោក Nguyen Phu Trong បានគូសបញ្ជាក់ថា  ការអនុវត្តរាល់ភារកិច្ចយុទ្ធសាស្ត្រដែលសន្និបាតលើកទី ៦ គណៈកម្មាធិ ការ បក្សនីតិកាលទី ១២ ដាក់ចេញនោះ គឺបាននិងកំពុងក្លាយទៅជាចលនាបដិវត្តន៍ទូទាំងប្រទេសទទួលបានការជួយជ្រោមជ្រែងរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំង​មូល​ បង្កើតកម្លាំងចលករថ្មីសម្រាប់បុព្វហេតុផ្លាស់ប្តូរថ្មី កសាងប្រទេសវៀតណាមមួយ ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយធម៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top