• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខ្យល់ព្យុះ Nakri ខ្សោយចុះក្លាយទៅជាសម្ពាធទាបត្រូពិច

​ខ្យល់ព្យុះបន្ត ធ្វើដំណើរតាមទិសខាងលិច ដោយបក់បោកចូលដីគោកនៃបណ្ដាខេត្ត Binh Dinh Phu Yen និង Khanh Hoa ហើយខ្សោយចុះកម្លាំងជាសម្ពាធទាបត្រូពិច។
 
មជ្ឈ​មណ្ឌលព្យាករណ៍ឧតុនិយមជាតិវៀតណាមបានអោយដឹងថា នាយប់ ថ្ងៃទី១០ ខែវិច្ឆិកា ក្រោយ​ពី​បក់​បោក​ចូល​តំបន់​ឆ្នេរសមុទ្រ ពីខេត្ត Binh Dinh ដល់ខេត្ត Khanh Hoa ភាគកណ្ដាល វៀតណាមនោះ ខ្យល់ព្យុះ Nakri បន្តខ្សោយ​ចុះកម្លាំង។ កម្លាំងខ្យល់ដ៏ខ្លាំងបំផុតនៅតំបន់ក្រសែភ្នែកនៃខ្យល់ព្យុះ សម្រេចបានកម្រិតទី៨ (ពី៦០ទៅ៧៥​គីឡូម៉ែត្រក្នុងមួយម៉ោង)។ ខ្យល់ព្យុះបន្ត ធ្វើដំណើរតាមទិសខាងលិច ដោយបក់​បោក​ចូល​ដីគោក​នៃ​បណ្ដា​ខេត្ត Binh Dinh Phu Yen និង Khanh Hoa ហើយខ្សោយចុះកម្លាំងជាសម្ពាធទាប​ត្រូពិច៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

កាលពីរសៀលថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងស្ថាប័ននានា ស្តីពីការធានាការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខាងមុខ រហូតដល់ឆ្នាំ២០៣០ និងទិសដៅសម្រាប់ការកែសម្រួលផែនការមេអគ្គីសនីទី៨។

Top