• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្តអានយ៉ាង ទទួលអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមនៅខេត្តព្រះសីហនុ

នារសៀលថ្ងៃទី ១៥ កក្កដា នៅការិយាល័យអគាររដ្ឋបាលខេត្តព្រះសីហនុ (ព្រះរាជាណាចក្រកម្ពុជា) គណៈកម្មការជំនាញខេត្តអានយ៉ាង (វៀតណាម) បានចុះហត្ថលេខាលើអនុស្សរណៈជាមួយគណៈកម្មការជំនាញខេត្តព្រះសីហនុ (កម្ពុជា) ដើម្បីទទួលអដ្ឋិធាតុយុទ្ធជន ស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ៣ នាក់ ដែលត្រូវបានក្រុម K៩២ ស្វែងរក និងប្រមូលបាននៅក្នុងខេត្តនេះ ក្នុងរដូវប្រាំងឆ្នាំ ២០២៥-២០២៦ ដើម្បីធ្វើមាតុភូមិនិវត្តន៍ រៀបចំពិធីរំលឹកវិញ្ញាណក្ខណ្ឌ និងបញ្ចុះសព។

លោក ឡេ វ៉ាន់ភឿក (Le Van Phuoc)​ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តអានយ៉ាង បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងការផ្លាស់ប្តូរព័ត៌មាន សម្របសម្រួលយ៉ាងជិតស្និទ្ធ និងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់កងកម្លាំងដែលមានភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនដែលនៅសេសសល់ក្នុងតំបន់ ដោយរួមចំណែកដល់ការអនុវត្តយុទ្ធនាការ​កំពូល ៥០០ ថ្ងៃទាំងយប់ ស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលី​។ ចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និងរាជ​រដ្ឋាភិបាលកម្ពុជា ស្តីពីការស្វែងរក ការប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ​យុទ្ធជន​ពលីក្នុង​ឆ្នាំ ២០០០ មក ក្រុម K៩២ បានស្វែងរក ប្រមូល និង​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​យុទ្ធជនពលីចំនួន ២.១៧៨ នាក់ នៅក្នុងខេត្តព្រះសីហនុ ខេត្ត​កំពត ខេត្ត​កោះកុង និងខេត្ត​កែប។

រីឯខ្លូន​វិញ លោក សុខ ភា អភិបាលរង និងជាប្រធានគណៈកម្មការជំនាញខេត្តព្រះសីហនុបានអះអាងថា នឹងបន្តដឹកនាំស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរមូលដ្ឋាន ឱ្យសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការជំនាញខេត្តអានយ៉ាង ផ្តល់ព័ត៌មាននិងការគាំទ្រយ៉ាងសកម្មដល់កងកម្លាំងស្វែងរក និងប្រមូលអដ្ឋិធាតុ​យុទ្ធជន​ពលី រួមចំណែកដល់ការថែរក្សា និងលើកកម្ពស់​ចំណង​មិត្តភាពជា​​ប្រពៃណីរវាងកម្ពុជា និងវៀតណាម ក៏ដូចជារវាងខេត្តទាំងពីរ ព្រះសីហនុ និង​អានយ៉ាង​៕​

តាម​ vovworld.vn/km-KH

ធ្វើឌីជីថលូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានសម្រាប់ការបកស្រាយនិមិត្តសញ្ញា និងការរុករកនៅទីតាំងដីជាក់ស្ដែង

ធ្វើឌីជីថលូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានសម្រាប់ការបកស្រាយនិមិត្តសញ្ញា និងការរុករកនៅទីតាំងដីជាក់ស្ដែង

គិតរហូតមកដល់ពេលនេះ ខេត្តកាម៉ៅ បានបញ្ចប់ការជីកកកាយផ្នូរចំនួន ២៦៣ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ នៅឯឈាបនដ្ឋានយុទ្ធជនពលី Tran Van Thoi ដោយប្រមូលសំណាកអដ្ឋិធាតុចំនួន ២៣៧ ឈុត។

Top