ព័ត៌មាន
ខេត្តឡឹមដុងគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនូវនាវានេសាទដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
គណៈកម្មាធិការប្រជាជនខេត្តឡឹមដុង
បានស្នើឱ្យមន្ទីរកសិកម្ម និងបរិស្ថាន ដឹកនាំនិងណែនាំអនុនាយកដ្ឋានជលផលនិងកោះសមុទ្រ
ធ្វើការស្ថិតិនិងចងក្រងបញ្ជីពេញលេញនៃនាវានេសាទដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការនៅក្នុងឃុំនីមួយៗ។
ប្រធានគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និងតំបន់ពិសេស Phu
Quy ដែលមាននាវានេសាទ ធ្វើការត្រូវពិនិត្យ
និងចាត់ថ្នាក់នាវានេសាទទាំងអស់ដែលមិនបំពេញតាមតម្រូវការ ដោយនាំពួកគេទៅកាន់កំពង់ផែនេសាទដែលត្រូវបានកំណត់;
រាយការណ៍ជាសាធរណៈនៅក្នុងសហគមន៍ ហើយសម្គាល់ បិទជិត
មិនទុកឧបករណ៍នេសាទលើនាវា
និងហាមឃាត់យ៉ាងម៉ឺងម៉ាត់មិនឱ្យចេញទៅសមុទ្រសម្រាប់ប្រតិបត្តិការ។
ការងារទាំងនេះត្រូវតែបញ្ចប់មុនថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦។
បញ្ជាការយោធាខេត្ត និងបញ្ជាការកងការពារព្រំដែនខេត្ត ត្រូវពង្រឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើនាវានេសាទដែលចូលនិងចេញពីកំពង់ផែ រួមទាំងតំបន់ឆ្នេរសមុទ្រផងដែរ; ទប់ស្កាត់យ៉ាងម៉ឺងម៉ាត់នូវនាវានេសាទដែលមិនបំពរញលក្ខណ្ឌប្រតិបត្តិការ មិនឱ្យចេញទៅសមុទ្រ; រៀបចំការយាមល្បាត និងការត្រួតពិនិត្យនៅច្រកចូលទន្លេ និងសមុទ្រ និងដោះស្រាយការរំលោភបំពានយ៉ាងតឹងរ៉ឹង៕






