• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្តត្រាវិញ៖ បើកសប្តាហ៍វប្បធម៌ ទេសចរណ៍ - មហោស្រពម្ហូបអាហារតំបន់ណាមបូឆ្នាំ ២០២២

នាយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ខេត្ត ត្រាវិញ បានប្រារព្ធពិធីបើកសប្តាហ៍វប្បធម៌ ទេស ចរណ៍ - ពិធីបុណ្យម្ហូបអាហារតំបន់ណាមបូ ភ្ជាប់នឹងពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២២។
  ពិព័រណ៍ពន្លឿនឧស្សាហកម្មនិងពាណិជ្ជកម្មជនបទ - សកម្មភាពសំខាន់ ១ ក្នុងសប្តាហ៍វប្បធម៌-ទេសចរណ៍ឆ្នាំនេះ។ រូបថត៖ VOV  

សប្តាហ៍ឆ្នាំនេះប្រព្រឹត្តទៅដោយមានសកម្មភាពដ៏សម្បូរបែប ដែលក្នុងនោះ មាន៖ លំហនំប្រជាប្រិយនិងម្ហូបអាហារប្រចាំតំបន់; សិក្ខាសាលាតភ្ជាប់ទេសចរណ៍ និងឧទ្ទេសនាមពីគោលដៅទេសចរណ៍ថ្មីនៅខេត្តត្រាវិញ; ពិព័រណ៍ពន្លឿនពាណិជ្ជកម្ម និងឧស្សាហកម្មជនបទ; ពិព័រណ៌ឧទ្ទេសនាម និងលើកតម្កើងផលិតផល OCOP ផលិតផលភូមិសិប្បកម្មរបស់ខេត្តត្រាវិញ។ ក្រៅពីនោះ ក៏មានស្តង់តាំងបង្ហាញផលិត ផលដ៏វិសេសវិសាលរបស់ជនរួមជាតិជនជាតិខ្មែរនៅតាមទីរួមខេត្ត ទីរួមស្រុក និង ទីក្រុងចំនួន ៩ ក្នុងតំបន់; មហោស្រពរបាំមិនអាជីពរបស់ជនជាតិខ្មែរនៅខេត្តត្រាវិញ ឆ្នាំ២០២២ រួមជាមួយនឹងការតាំងពិពណ៌ កីឡា ការប្រកួតជាច្រើន។ ល។

សូមបញ្ជាក់ដែរថា សប្តាហ៍វប្បធម៌ ទេសចរណ៍ - មហោស្រពម្ហូបអាហារតំបន់ ណាមបូ ភ្ជាប់នឹងពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីពេល នេះរហូតដល់ដំណាច់ថ្ងៃទី ៨ ខែវិច្ឆិកា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top