• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្តក្វាងទ្រី អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការត្រួតពិនិត្យ និងគ្រប់គ្រងនាវានេសាទនៅតាមមាត់ទន្លេ និងកំពង់ផែនេសាទ

នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តក្វាងទ្រី បានរៀបចំសន្និសីទ ដើម្បីវាយតម្លៃលទ្ធផលនៃការងារប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ក្នុងឆ្នាំ ២០២៥ កំណតើទិសដៅនិងដំណោះស្រាយសម្រាប់ឆ្នាំ ២០២៦។
អាជ្ញាធរខេត្ត ត្រួតពិនិត្យប្រតិបត្តិការរបស់ឧបករណ៍តាមដាននាវានៅលើទូកនេសាទ។ រូបថត៖ Thanh Hieu /VOV-ភាគកណ្តាល

ថ្លែងនៅក្នុងសន្និសីទនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តក្វាងទ្រី លោក លេ វ៉ាន់បាវ បានសង្កត់ធ្ងន់ថា នាពេលខាងមុខ អង្គភាព និងមូលដ្ឋាននានា គួរតែធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ជាបន្ទាន់នូវភារកិច្ចទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU រៀបចំឯកសារ និងទិន្នន័យគ្រប់គ្រាន់ ដើម្បីបង្ហាញដល់ក្រុមអធិការរបស់គណៈកម្មការអឺរ៉ុប (EC) ថា ការអនុវត្តការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU គឺមានភាពស្មោះត្រង់ សត្យានុម័ត និងមាន វឌ្ឍនភាពជាវិជ្ជមាន ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសុឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU។

បញ្ជាការដ្ឋានកងការពារព្រំដែនខេត្ត បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវការត្រួតពិនិត្យ និងគ្រប់គ្រង ដើម្បីធានាថា នាវានេសាទទាំង ១០០% ដែលចាកចេញពីកំពង់ផែ ត្រូវបំពេញតាមបទបញ្ញត្តិ មិនបទបញ្ញត្តិឲ្យនាវានេសាទដែលរំលោភបំពានលើបទបញ្ញត្តិអាចចេញទៅសមុទ្រឡើយ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top