• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត ក្រុងនានាចាត់វិធានការយ៉ាងខ្លាំងក្លា ដើម្បីបង្ការ ទប់ស្កាត់ជំងឺ Covid-19

នារសៀលថ្ងៃទី ១៦ ខែមីនា គណៈកម្មការទទួលបន្ទុកការ បង្ការ ទប់ស្កាត់ជំងឺ Covid-19 របស់ទីក្រុងហាណូយ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើការបង្ការ ទប់ស្កាត់ជំងឺ Covid-19។
 

ខេត្ត ក្រុងនានាចាត់វិធានការយ៉ាងខ្លាំងក្លា ដើម្បីបង្ការ ទប់ស្កាត់ជំងឺ Covid-19 (រូបថត៖ Zing)


យោងតាមមន្ទីរសុខាភិបាលទីក្រុងហាណូយបានវាយតម្លៃថា៖ ស្ថានភាពនៃការរីករាលដាល Covid-19 នៅទីក្រុងនៅតែមានបម្រែបម្រួលដ៏ស្មុគស្មាញ។ ទីក្រុងកំពុងបង្កើនការឃោសនានិងចលនាដល់ប្រជាជន ដើម្បីធ្វើការរាយការណ៍សុខភាពប្រជាជនទាំងមូល តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ អនុវត្តយ៉ាងម៉ឺងមាត់នូវការតាមដានដាក់ឲ្យនៅដាច់ដោយឡែក ស៊ើបអង្កេត និងដោះស្រាយ នៅពេលរកឃើញករណីសង្ស័យនិងផ្ទុកជំងឺ។

ខេត្ត ក្រុងនានានៅភាគកណ្ដាលក៏បានបន្តចាត់វិធានការបង្ការ ទប់ស្កាតជំងឺ Covid-19 ផងដែរ។ ទីក្រុង Da Nang បានពង្រឹងការត្រួតពិនិត្យជំងឺនៅតាមច្រកចូលទីក្រុង។ លោកអនុសេនីយ៍ឯក Tran Trung Dinh កម្មាភិបាលនគរបាលចរាចរណ៍ខ័ណ្ឌ Ngu Hanh Son ទីក្រុង Da Nang បានឲ្យដឹងថា៖

“ដោយទទួលបានភារកិច្ចត្រួតពិនិត្យជំងឺ Covid-19 នៅតាមខ្សែផ្លូវរវាងទីក្រុង Da Nang ជាមួយ Hoi An នោះ កម្មាភិបាលនិងយុទ្ធជនបានអនុវត្តន៍ល្អនូវផែនការពិនិត្យភ្ញៀវទេសចរពី Hoi An ចេញទៅ Da Nang។ បរិមាណភ្ញៀវទេសចរបរទេសច្រើនណាស់។ តាមរយៈការត្រួតពិនិត្យ យើងខ្ញុំបានសង្កេតឃើញថា កម្លាំងមានសមត្ថកិច្ចបានរួមសហការជាមួយភ្ញៀវទេសចរយ៉ាងជិតស្និទ្ធិផងដែរ”។

ក្នុងពេលនោះ ខេត្ត Quang Nam ក៏បានប្រើប្រាស់ មណ្ឌលទេសចរណ៍សមុទ្រផ្សាយ ៤ Hoi An នៅសង្កាត់ Cua Dai ជាកន្លែងស្នាក់នៅសម្រាប់អង្គទូត និងភ្ញៀវទេសចរអន្តរជាតិ។

នៅក្នុបកិច្ចប្រជុំនៃគណកម្មការទទួលបន្ទុកការបង្ការ ទប់ស្កាត់ Covid-19 លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានឲ្យដឹងថា៖ ទីក្រុងបានត្រៀមរៀបចំកន្លែងដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់មនុស្សចំនួន ២០ ០០០ នាក់ នៅពេលផ្ទុះជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ ទីក្រុងក៏បើកវគ្គហ្វឺកហ្វឹនជូនគ្រូពេទ្យ ក៏ដូចជាបង្កើនបរិមាណគ្រែសម្រាប់អ្នកជំងឺនិងបរិក្ខាពេទ្យនានាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top