Ha Long Carnival ២០២៥ ត្រូវបានរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរជាមួយនឹងចំណុចសំខាន់នៃព្រឹត្តិការណ៍ដែលប្រមូលផ្តុំ នូវបេតិកភណ្ឌវប្បធម៌អរូបីជាច្រើននៃភាគខាងជើង - ភាគកណ្តាល - ភាគខាងត្បូងដោយលើកតម្កើងអត្តសញ្ញាណជាតិនៅលើផ្ទៃនៃឆ្នេរសមុទ្រ Ha Long បង្កើតឡើង "បេតិកភណ្ឌនៅក្នុងបេតិកភណ្ឌ"។
លោក Nguyen Ngoc Son អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ha Long បានឲ្យដឹងថា៖ “លក្ខណៈពិសេសថ្មីនៃពិធីបុណ្យឆ្នាំនេះ គឺដើម្បីលើកតម្កើងវប្បធម៌ប្រពៃណី។ នៅលើឆាក Carnaval យើងបង្ហាញពីភាពអស្ចារ្យនៃឆ្នេរសមុទ្រ Ha Long។ កន្លែងអង្គុយនឹងមាន ១៥.០០០ កៅអី សម្រាប់បម្រើកទស្សនិកជន។ លើសពីនេះ យើងបានដំឡើងអេក្រង់ LED ដើម្បីផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍នេះទៅកាន់ទស្សនិកជនយ៉ាងច្រើនទៀត”។
មកដល់ Ha Long ក្នុងឱកាសនេះ ភ្ញៀវក៏អាចទស្សនាការបាញ់កាំជ្រួចដែលមានកម្ពស់ខ្ពស់នៅម៉ោង ២១និង៣០នាទី យប់ ថ្ងៃទី ១ ខែឧសភា ផងដែរ៕