• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Quang Ngai ត្រៀមខ្លួនជាស្រេចទទួលក្រុមអធិការកិច្ច EC មកត្រួតពិនិត្យលើកទី៥

នេះជាឱកាសសម្រាប់ប្រទេសវៀតណាមដើម្បីដក “កាតលឿង” លើការធ្វើអាជីវកម្មជលផល។
កងទ័ពការពារព្រំដែនខេត្ត Quang Ngai បង្កើនការត្រួតពិនិត្យនាវានេសាទ។ (រូបថត៖ VOV)
តាមការគ្រោងទុកនៅចុងខែមេសានេះ ក្រុមអធិការកិច្ចរបស់គណៈកម្មាធិការអឺរ៉ុប (EC) នឹងមកអនុវត្តន៍ការត្រួតពិនិត្យវគ្គទី ៥ ស្តីពីការប្រតិបត្តិតាមបទប្បញ្ញត្តិ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងមិនមានការត្រួតពិនិត្យ (IUU)។ នេះជាឱកាសសម្រាប់ប្រទេសវៀតណាមដើម្បីដក “កាតលឿង” លើការធ្វើអាជីវកម្មជលផល។
បច្ចុប្បន្ននេះ មូលដ្ឋាននានាជាប់សមុទ្រក្នុងខេត្ត Quang Ngai កំពុងអនុវត្តន៍ ដំណោះស្រាយទាក់ទងនឹងការឃោសនា និងត្រួតពិនិត្យ ហើយប្តេជ្ញាចិត្តមិនទុកឱ្យ នាវានេសាទណាមួយបំពានលើបទប្បញ្ញត្តិ IUU និងត្រៀមរៀបចំលក្ខខណ្ឌឲ្យបានល្អ បំផុតដើម្បីបម្រើក្រុមអធិការកិច្ច។ ខេត្ត Quang Ngai កំណត់ថា គោលដៅនៃការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU មិនត្រឹមតែជាការខិតខំដើម្បីដក “កាតលឿង” ប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅរកការ អភិវឌ្ឍរបរនេសាទប្រកបដោយការទទួលខុសត្រូវ និងចីរភាពទៀតផង។ លោក Ho Trong Phuong នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Quang Ngai បានឲ្យដឹងថា៖
“ខេត្តបានបង្កើនការងារឃោសនា និងការគ្រប់គ្រងក្រុមនាវាបានល្អ តាមរយៈ ឧបករណ៍តាមដានការធ្វើដំណើរ; ចាត់ការយ៉ាងតឹងរ៉ឹងលើនាវាដែលបំពាន និងបំពាន ដោយចេតនា។ ទន្ទឹមនឹងនោះ ខេត្តក៏បានសម្របសម្រួលជាមួយខេត្តជិតខាង ដើម្បី គ្រប់គ្រងឲ្យបានហ្មត់ចត់ចំពោះនាវាដែលមិនបានដំឡើង ឬមិនធានាលក្ខខណ្ឌក្នុង ការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ផងដែរ។ សង្ឃឹមថាក្នុងដំណើរអធិការកិច្ច លើកទី៥របស់ EC ខេត្ត Quang Ngai ក៏ដូចជាប្រទេសទាំងមូលនឹងសម្រេចដោយ ជោគជ័យនូវភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ដើម្បីដកកាតលឿងសម្រាប់ ផ្នែកជលផលវៀតណាម”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបង្កើនការតភ្ជាប់មនុស្ស និងសេដ្ឋកិច្ច ដោយផ្តោតលើការតភ្ជាប់បៃតង ឌីជីថល និងកសាងមូលដ្ឋានទិន្នន័យប្រើប្រាស់រួម; ជាពិសេសគាំទ្រគ្នាទៅវិញទៅមកដើម្បីធានាសន្តិសុខថាមពល រួមទាំងបណ្តាញអគ្គិសនីអាស៊ាន ជៀសវាងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល។

Top