• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Phu Yen ទទួលប័ណ្ណ UNESCO ដោយទទួលស្គាល់ “សិល្បៈ Bai choi” ជាបេតិកភណ្ឌវប្បធម៌អរូបី


 ថ្នាក់់ដឹកនាំខេត្ត Phu Yen ទទួលប័ណ្ណ "ទទួលស្គាល់សិល្បៈ Bai choi ភាគកណ្តាលវៀតណាម" ជាបេតិកភណ្ឌអរូបីតំណាងមនុស្សលោក

ពិធីទទួលប័ណ្ណ UNESCO ​ដោយទទួល​ស្គាល់ “សិល្បៈ ​Bai choi” ជាបេតិកភណ្ឌ​វប្បធ​ម៌​អរូបី​តំណាង​​មនុស្ស​លោក បាន​ប្រារព្ធ​ឡើង​នាយប់​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០១៨ នៅទីក្រុង Tuy ​Hoa ខេត្ត ​Phu Ye​n។​
 
ព្រឹត្តិការណ៍នេះមិ​នត្រឹមតែមាន​អត្ថន័យដោយ​ឡែកស​ម្រាប់​ ខេត្ត Phu Yen ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជាមោ​ទន​ភាព​​រួមរបស់បណ្តាខេត្តភាគកណ្តាល ដែលមា​នក្រុមសំនៀង Bai choi ប្រតិ​បត្តិសកម្មភាព។ ការ​ដែល Bai choi ទទួល​បាន ការលើកតម្កើងជាបេតិ​កភណ្ឌវប្បធម៌អ​រូបី តំណាងមនុ​ស្សលោក បានរួម​ចំណែក អះ អាង​នូវ​អត្តសញ្ញាណ​វប្បធម៌​​ដ៏សម្បូរ​បែបរបស់​​ប្រជាជាតិ​​វៀ​ត​ណាម​​។
 
នៅក្នុង​ពិធីបានប្រព្រឹត្តទៅសកម្មភាពគួរឲ្យ​ទាក់ទាញជាច្រើន ដូចជា កា​រដង្ហែប័​ណ្ណ ទទួល​ស្គាល់ ដោយ​មាន​ការចូល​រួមរបស់​សិប្បករនិងសិល្បៈករ សិល្បៈកា​រិនី មកពី ក្រុមសិល្បៈសំ​នៀង Bai c​hoi លើទូទាំងខេ​ត្ត ការ​សម្តែង​សំនៀង​ប្រជា​ប្រិយ​ Bai choi និងពិធីបុណ្យជា​ច្រើន​ទៀត ដែល​ទាក់ទាញ​ការចូល​រួម​របស់​ប្រជាជន​តំបន់​និង​ទស្សនិក​ជន មកទស្សនាយ៉ាង​ច្រើនកុះក​រ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top