• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Ben Tre នាំចេញផ្លែឈើលើកដំបូងទៅទីផ្សារអឺរ៉ុប

ផ្លែឈើដែលនាំចេញទៅអឺរ៉ុបដោយក្រុមហ៊ុន Vina T&T Group រួមមាន៖ ដូងស្រស់ចំនួន ២ ម៉ឺនផ្លែទៅកាន់ទីផ្សារចក្រភពអង់គ្លេស ផ្លែក្រូចថ្លុង ចំនួន ១២ តោនទៅកាន់ប្រទេសអាឡឺម៉ង់ និងផ្លែស្រការនាគចំនួន ៣ តោនតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសហូឡង់។

ទិដ្ឋភាពនៃពិធីប្រកាសការនាំចេញផ្លែឈើលើកដំបូងរបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុប (ប្រភព៖ nhandan.com.vn)


នាថ្ងៃទី ១៧ ខែកញ្ញា នៅរោងចក្រវេចខ្ចប់នៃក្រុមហ៊ុន Vina T&T Group ស្រុក Chau Thanh ខេត្ត Ben Tre ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ben Tre បានប្រារព្ធធ្វើឡើងពិធីប្រកាសការនាំចេញផ្លែឈើលើកដំបូងរបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុប យោងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ។ ផ្លែឈើដែលនាំចេញទៅអឺរ៉ុបដោយក្រុមហ៊ុន Vina T&T Group រួមមាន៖ ដូងស្រស់ចំនួន ២ ម៉ឺនផ្លែទៅកាន់ទីផ្សារចក្រភពអង់គ្លេស ផ្លែក្រូចថ្លុង ចំនួន ១២ តោនទៅកាន់ប្រទេសអាឡឺម៉ង់ និងផ្លែស្រការនាគចំនួន ៣ តោនតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសហូឡង់។

នៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Quoc Doanh បានមានប្រសាសន៍ថា ក្នុងរយៈពេលជាងមួយខែដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមាននិងត្រូវបានអនុវត្តឡើង មានមុខទំនិញសម្រាប់ការនាំចេញរបស់វៀតណាមជាច្រើន មានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងទីផ្សារអឺរ៉ុប ជាពិសេសផ្លែឈើគឺជាមុខទំនិញនាំចេញសំខាន់មួយរបស់វៀតណាមនៅទីផ្សារអឺរ៉ុប។ គេបានរំពឹងថាការនាំចេញផ្លែឈើរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបចាប់ពីពេលនេះដល់ចុងឆ្នាំ ២០២០ នឹងបន្តកើនឡើងថែមទៀតផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


  

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top