ទិដ្ឋភាពនៃពិធី
នាព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦ ខុទ្ធកាល័យរដ្ឋសភាវៀតណាមបានប្រារព្វពិធី រំលឹកខួបលើកទី៧០នៃទិវាប្រពៃណីនិងទទួលគ្រឿងឥស្សរិយយសហូជីមិញ។ ថ្លែងមតិនៅក្នុងពិធីនេះ ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បានវាយតម្លៃខ្ពស់នូវការចូលរួមចំណែកសំខាន់ របស់ខុទ្ធកាល័យចូលក្នុងកិច្ចការធ្វើសេនា ធិការសម្រាប់សកម្មភាពរបស់រដ្ឋសភា។ នៅទីនេះ លោក Nguyen Sinh Hung បានស្នើឲ្យខុទ្ធកាល័យ រដ្ឋសភា ត្រូវកែលំអរបែបបទរដ្ឋបាលនិងរបៀបធ្វើការ សម្រាប់លើកកំពស់ប្រសិទ្ធិភាពការងារ។ មុនបង្អស់ ខុទ្ធកាល័យរដ្ឋសភាត្រូវ បំពេញល្អការងារធ្វើសេនាធិការ ប្រមូលផ្តុំសម្រាប់បូកសរុបអណត្តិរដ្ឋសភានីតិកាលទី១៣ ព្រមទាំងត្រៀមរៀបចំល្អសម្រាប់ការបោះឆ្នោតសមាជិកសភានីតិ កាលទី១៤និងក្រុមប្រឹក្សាប្រជាជន គ្រប់ជាន់ថ្នាក់អណត្តិ២០១៦-២០២១។ លោក Nguyen Sinh Hung មានប្រសាសន៍ថា៖ “គុណភាពនៃសកម្មភាពរបស់រដ្ឋសភាត្រូវបានលើកកំពស់ដែរឬទេ បញ្ហានានា របស់រដ្ឋសភាដែលសម្រេចអំពីការតាក់តែងច្បាប់ ឬរាល់បញ្ហាដែលរដ្ឋសភាកំពុង ឃ្លាំមើលទទួលបានគុណភាពខ្ពស់ដែរឬទេ និងគុណភាពនៃសមាជិកសភាគឺ អាស្រ័យយ៉ាងសំខាន់ទៅលើសកម្មភាព របស់បុគ្គលិកខុទ្ធកាល័យរដ្ឋសភាដែរ។ ដោយហេតុនេះ នាពេលខាងមុខ កម្មាភិបាល បុគ្គលិកនៅខុទ្ធកាល័យរដ្ឋសភា ត្រូវធ្វើឲ្យបានល្អប្រកបដោយប្រសិទ្ធិភាពថែមទៀត នូវការងាររបស់ខ្លួន”។ក្នុងឱកាសនេះដែរ ខុទ្ធកាល័យរដ្ឋសភាត្រូវ បានបក្សនិងរដ្ឋប្រគល់គ្រឿង ឥស្សរិយយស់ហូជីមិញ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម