• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខិតខំបង្ហើយរួចជាស្រេចការសាងសង់ផ្លូវល្បឿនលឿន Tuyen Quang - Ha Giang ក្នុងឆ្នាំនេះ

នៅថ្ងៃទី៩ ខែវិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ជី យុង និងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យផ្លូវល្បឿនលឿន Tuyen Quang - Ha Giang នៅចំណុចប្រសព្វលេខ ២៧៩ (ឃុំ Bac Quang ខេត្ត Tuyen Quang)។

ឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ អញ្ជើញត្រួតពិនិត្យផ្លូវល្បឿនលឿន Tuyen Quang - Ha Giang នៅចំណុចប្រសព្វលេខ ២៧៩ ឃុំ Bac Quang ខេត្ត Tuyen Quang - រូបថត៖ VGP/Thu Sa

លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ជី យុង បានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃគម្រោងផ្លូវល្បឿនលឿន Tuyen Quang - Ha Giang ដោយចាត់ទុកថា នេះជាគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ ដែលបើកកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដល់តំបន់ភាគឦសាន។ អ្នកម៉ៅការ និងអ្នកប្រឹក្សាយោបល់បានបំពេញបន្ថែមធនធានមនុស្ស និងឧបករណ៍ ធ្វើការយ៉ាងសកម្ម  ដោយទាញយកអត្ថប្រយោជន៍ពីអាកាសធាតុអំណោយផល ដើម្បីពន្លឿនវឌ្ឍនភាព   ធានាគុណភាពបច្ចេកទេស និងសុវត្ថិភាពការងារ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យខេត្ត Tuyen Quang បន្តដឹកនាំ និងដោះស្រាយការលំបាកយ៉ាងយកចិត្តទុកដាក់ ជាពិសេសទាក់ទងនឹងប្រភពសម្ភារៈ ការដឹកជញ្ជូន  ដោយខិតខំបង្ហើយរួចជាស្រេចខ្សែផ្លូវ ក្នុងឆ្នាំ ២០២៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top