• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមហ៊ុនកៅស៊ូវៀតណាមចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងធានាសន្តិសុខសង្គមរបស់កម្ពុជា


អភិបាលខេត្តកំពង់ធំ លោក សុខ លូ និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh រួមជាមួយគណៈប្រតិភូអញ្ជើញទស្សនាក្រុមហ៊ុនកៅស៊ូ
 

អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់អង្គភាពសមាជិកនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូ វៀតណាម (VRG) នៅកម្ពុជា។ សកម្មភាពដាំកៅស៊ូនិងកែច្នៃជ័រកៅស៊ូរបស់ VRG ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងធានាសន្តិសុខសង្គមនៅកម្ពុជា។

ថ្លែងក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូស្ថានទូតវៀតណាមនិងក្លឹបពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា (VBCC) ដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Vu Quang Minh នៅខេត្តកំពង់ធំនាថ្ងៃទី ៥ ខែតុលា អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម (VRG) និយាយដោយឡែកនិងសហគ្រាសវៀត ណាមនៅកម្ពុជានិយាយរួម។

លោក សុខ លូ បានមានប្រសាសន៍ថា VRG បាននិងកំពុងរួមចំណែកក្នុងការជំរុញសាមគ្គីភាព ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាមនិងកម្ពុជា។ ថ្វីត្បិតតែ វិស័យជាច្រើន ត្រូវបានរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩  ក៏ដោយ ក៏សម្ព័ន្ធក្រុមហ៊ុននេះ នៅតែចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនបទកាន់តែប្រសើរឡើង ក៏ដូចជាបង្កើតការងារធ្វើដោយប្រាក់ចំណូលមានស្ថេរភាព។

ថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត លោក Vu Quang Minh បានប្តេជ្ញានឹងបន្តបំពេញយ៉ាងល្អបំផុត  នូវកាតព្វកិច្ចរបស់សហគ្រាសចំពោះរដ្ឋ លើកកម្ពស់ជីវភាពរស់នៅរបស់កម្មករ និងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចព្រមទាំងធានាបាននូវសន្តិសុខសង្គមរបស់ប្រទេសកម្ពុជាទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top