• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមសមាជិកសភានានាទទួលយកមតិរបស់អ្នកបោះឆ្នោតនៅទូទាំងប្រទេស

សំដៅត្រៀមរៀបចំឲ្យកិច្ចប្រជុំលើកទី១១ រដ្ឋសភាវៀតណាម នីតិកាល​ទី១៣​ខាង​មុខ ក្រុម​សមាជិក​សភានានា បាន​ជួប​ប្រាស្រ័យ ជាមួយអ្នកបោះ ឆ្នោតទូ​ទាំងប្រទេស​ដោយ​ជូនដំណឹង​នូវរបៀប​វារៈនៃ​កិច្ចប្រជុំ​នេះនិង​ផ្ទាង​ស្តាប់​មតិ​ សំណើរ​របស់អ្នកបោះឆ្នោតនៅតំបន់​នីមួយៗ។ នៅក្នុងបណ្តាជំនួប​តំណាង ក្រុម​សមាជិក​សភា បាន​ជូន​ដំណឹង​នូវខ្លឹមសារ នៃកិច្ចប្រជុំលើកទី១១។តាមនោះ ក្នុងកិច្ចប្រជុំលើក​នេះ រដ្ឋសភា​និងពិនិត្យ​អនុម័ត​ពង្រាង​ច្បាប់​ចំនួន៧ ព្រម​ទាំង ផ្តល់មតិលើបញ្ហា​សំខាន់ៗ​មួយ​ចំនួន។


ក្រុមសមាជិកសភាជួបប្រាស្រ័យអ្នកបោះឆ្នោតនៅខេត្ត Ha Giang

អ្នកបោះឆ្នោតខេត្ត Ha Giang មានបំណង​ថា រដ្ឋសភាបន្ត​ផ្តោត​ការ​យក​ចិត្ត ទុកដាក់​វិនិយោគ​លើហេដ្ឋា​រចនា​សម្ព័ន្ធ​ បណ្តាញគមនាគមនៅជនបទ តំបន់ព្រៃ​ភ្នំ ដើម្បីបង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម បង្រួញ គម្លាត​រវាងជនបទនិងទីក្រុង។

​ក្នុងការជួបប្រាស្រ័យជាមួយក្រុមសមាជិកសភាមណ្ឌល Quang  Tri អ្នកបោះ​ឆ្នោតបាន​វាយតម្លៃខ្ពស់​ការ​ដឹក​នាំ របស់​រដ្ឋសភាតាម​រយៈកិច្ចប្រជុំនានា ព្រម ទាំង​មាន​បំណងថា ការបោះឆ្នោតរដ្ឋសភា ក្រុមប្រឹក្សាប្រជា​ជននា​ពេល​ខាងមុខ​ នឹង​ជ្រើសរើសបានអ្នកមានទេពកោសល្យ ស៊ីលធម៌ សម្រាប់ជួយប្រទេសជាតិនិង​ប្រជាជន​អភិវឌ្ឍន៍​ទៅមុខ​។

​នៅខេត្ត Hau Giang អ្នកបោះឆ្នោតបានដាក់សំណើរទៅរដ្ឋសភាស្តីពីការ កសាង​យុទ្ធសាស្រ្ត និងពិភាក្សា​លើដំណោះសា្រយ​ទប់ទល់​ ជាមួយនឹងបម្រែ បម្រួលអាកាស​ធាតុ ជាពិសេស​ស្ថាន​ភាព​ជ្រៀបព្រៃរាំង​ស្ងួត​ដែល​កំពុង​ប្រព្រឹត្ត ទៅនៅ​វាលសណ្តរ​ទន្លេ Cuu Long និយាយរួមនិងខេត្ត Hau Giang និយាយ ដោយឡែក​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top