• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមសន្ទស្សន៍នវានុវត្តន៍​ប្រចាំមូលដ្ឋាន​ឆ្នាំ២០២៤ នឹង​ត្រូវបាន​ប្រកាស

ក្រុមសន្ទស្សន៍នវានុវត្តន៍ប្រចាំមូលដ្ឋាន (PII ២០២៤) នឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗ។ PII គឺជាក្រុមសន្ទស្សន៍ស្តីពីស្ថានភាពបច្ចុប្បន្ននៃគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយផ្អែកលើវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា (STI) និងនវានុវត្តន៍ នៃមូលដ្ឋាននីមួយៗ។

PII បានចង្អុលបង្ហាញពីចំណុចខ្លាំង ចំណុចខ្សោយ កត្តាសក្តានុពលនិងលក្ខខណ្ឌចាំបាច់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោក Nguyen Hoang Giang អនុប្រធានការិយាល័យនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានឲ្យដឹងថា៖ “ក្រសួងបានដើរតួនាទីជាចំណុចស្នូលក្នុងការត្រួតពិនិត្យសន្ទស្សន៍នវានុវត្តន៍សកល។ នៅឆ្នាំ ២០២៤ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៤៤ ក្នុងចំណោមប្រទេសនិងខឿនសេដ្ឋកិច្ចចំនួន ១៣៣ ដែលកើនឡើង ២ កាំបើធៀបនឹងឆ្នាំ ២០២៣ ដោយបន្តរក្សាចំណាត់ថ្នាក់ទី ២ ក្នុងក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ ទាក់ទងនឹងក្រុមសន្ទស្សន៍នវានុវត្តន៍ប្រចាំមូលដ្ឋាននៅឆ្នាំនេះ ក្រសួងបានចេញក្របខ័ណ្ឌសន្ទស្សន៍នវានុវត្តន៍ថ្នាក់មូលដ្ឋាន និងសំណុំឯកសារណែនាំដល់មូលដ្ឋាននានា ស្តីពី PII ឆ្នាំ ២០២៤; រៀបចំសិក្ខាសាលាដើម្បីណែនាំការប្រមូល ការផ្តល់មូលដ្ឋានទិន្នន័យនិងឯកសារដើម្បីបម្រើការគណនាសន្ទស្សន៍ PII ក្នុងឆ្នាំ ២០២៤”។

សន្ទស្សន៍ PII ត្រូវបានបង្កើតឡើងដោយផ្អែកលើសសរស្តម្ភចំនួន ៧ ដែលមានសូចនាករសមាសធាតុចំនួន ៥២។ នេះគឺជាព័ត៌មានដ៏មានតម្លៃសម្រាប់វិនិយោគិននិងសហគ្រាស ក្នុងការសម្រេចចិត្តលើទំហំនិងទម្រង់នៃការវិនិយោគនៅក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនោះ រួមចំណែកលើកកំពស់សមត្ថភាពនិងលទ្ធផលនវានុវត្តន៍ជាតិ; រួមចំណែកអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។

Top