• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមរថក្រោះវៀតណាមមកដល់ទីដំបូងគេក្នុងថ្ងៃដំបូងនៃការប្រកួត Army Games

នារសៀលថ្ងៃទី ២៤ ខែសីហា នៅពហុកីឡាដ្ឋាន Alabino ជាយក្រុង រដ្ឋធានីមូស្គូ (ប្រទេសរុស្ស៊ី) ក្រុមជម្រើសជាតិរថក្រោះវៀតណាមបានចូលប្រកួតវគ្គជម្រុះនៃការប្រកួត “រថក្រោះចេញដំណើរ” ក្នុងក្របខ័ណ្ឌនៃមហោស្រពកីឡាយោធាអន្តរជាតិ (Army Games 2020)។

ក្រុមជម្រើសរថក្រោះវៀតណាម បានមកដល់ទី ដំបូងគេ ដោយប្រើពេល ២៨ នាទី ២០ វិនាទី


ក្រុមជម្រើសរថក្រោះវៀតណាម ស្ថិតនៅក្នុងក្រុមទី ១ នៃពូល ២ ដោយប្រកួតប្រជែង ជាមួយក្រុមរថក្រោះ មីយ៉ាន់ម៉ា Ossetia ខាងត្បូងនិង កាតា។ នៅចុងបញ្ចប់នៃការប្រកួត “រថក្រោះចេញដំណើរ” ក្រុមទី ១ របស់ក្រុមរថក្រោះវៀតណាមបានបំផ្លាញគោលដៅទាំងអស់ហើយបានមកដល់ ទី ដំបូងគេ ដោយប្រើពេល ២៨ នាទី ២០ វិនាទី ហើយមិនមានកំហុសអ្វីឡើយ។

សូមគូសបញ្ជាក់ថា កីឡាយោធាអន្តរ ជាតិ “Army Games 2020” ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ក្នុងពេលដំណាលគ្នានៅកីឡាដ្ឋានចំនួន ២៣ នៃប្រទេសចំនួន ៥ រួមមាន អាស៊ែបៃហ្សង់ អាមេនី បេឡារុស្ស អ៊ូសបេគីស្ថាននិងរុស្ស៊ី។ ចូលរួមក្នុងមហោស្រពកីឡាយោធាអន្តរជាតិនៅឆ្នាំនេះមានក្រុមចំនួន ១៥៦ មកពី ៣២ ប្រទេស។ នេះជាលើកទី ៣ ហើយដែលវៀតណាមបានបញ្ជូនកម្លាំងចូលរួមកីឡានេះ ដោយមានកម្មាភិបាល យុទ្ធជនចំនួន ២០០ នាក់ មកពីក្រុមជម្រើសជាតិចំនួន ១០ ក្នុងនោះមាន ៨ ក្រុមចូលរួមការប្រកួតនៅប្រទេសរុស្ស៊ី៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top