• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមភ្ញៀវទេសចរវៀតណាមក្នុងរឿងក្ដីបំផ្ទុះគ្រាប់បែកនៅអេហ្ស៊ីប៖ មានភ្ញៀវចំនួន ៩នាក់បានវិលត្រឡប់មកវៀតណាមវិញប្រកបដោយសុវត្ថិភាព

នារសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ក្រុមភ្ញៀវដំបូងចំនួន៩នាក់ក្នុងចំណោមភ្ញៀវ ទេសចរវៀតណាមទៅអេហ្ស៊ីប បានវិលត្រឡប់មកដល់ព្រលានយន្តហោះ អន្តរជាតិ Tan Son Nhat ទីក្រុងហូជីមិញវិញ។

តំណាងស្ថាប័នសមត្ថកិច្ចនិងក្រុមហ៊ុន Saigontourist សាកសួរសុខទុក្ខភ្ញៀវទេសចរបន្ទាប់ពីវិលឮត្រឡប់មកដល់ទីក្រុងហូជីមិញវិញ (រូបថត៖ TTXVN)

តំណាងក្រុមហ៊ុនសេវាទេសចរណ៍ Saigontourist បានអោយដឹងថា ក្រោយរយៈពេល៣ថ្ងៃខិតខំប្រឹងប្រែងអនុវត្តន៍គ្រប់វិធានការបន្ទាន់ ព្រមទាំងមានកិច្ចសហការយ៉ាងស្អិតរមួតរបស់ក្រុមការងាររួមមានថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ទីក្រុងហូជីមិញនិងក្រុមហ៊ុន Saigontourist នោះ ក្រុមភ្ញៀវដំបូងបានវិលត្រឡប់ មកប្រទេសវិញប្រកបដោយសុវត្ថិភាពក្នុងរយៈពេលខ្លីបំផុត។

តំណាងក្រុមហ៊ុន Saigontourist បានអោយដឹងថែមទៀតថា ភ្ញៀវរងរបួសចំនួន៣ នាក់ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ Sheikh Zayed Specialized Hospital នោះ សុទ្ធតែមានការសះស្បើយយ៉ាងល្អប្រសើរ ហើយអាចវិលត្រឡប់ មកវៀតណាមវិញនាចុងសប្ដាហ៍ដែរ។ ក្រុមហ៊ុននេះក៏បានចាត់បុគ្គលិកស្នាក់នៅមន្ទីរពេទ្យរួមជាមួយក្រុមគ្រួសាររបស់ជនរងរបួស ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top