• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខ​បើកសម័យ​ពិភាក្សាស្តីពី “ការប្រែប្រួលអាកាសធាតុ សន្តិភាព និងសន្តិសុខ”

នាថ្ងៃទី ១៣ មិថុនា នៅទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបើកសម័យពិភាក្សាបើក ចំហរក្រោមប្រធានបទ “ការប្រែប្រួលអាកាសធាតុ សន្តិភាព និងសន្តិសុខ” ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងបម្រែបម្រួលអាកាសធាតុនិងបរិស្ថានអេមីរ៉ាតអារ៉ាប់រួម(UAE) ដែលជាប្រធានប្តូរវែននៃក្រុមប្រឹក្សាសន្តិសុខក្នុងខែមិថុនាឆ្នាំ ២០២៣។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងមតិក្នុងសម័យពិភាក្សានេះ។ រូបថត៖ VNA

ថ្លែងមតិក្នុងសម័យពិភាក្សា ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ក្រុមប្រឹក្សាសន្តិសុខដោយមានទំនួលខុសត្រូវក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ គួរតែបន្តជំរុញរបៀបវារៈអំពីបម្រែបម្រួលអាកាសធាតុ។ ដំបូងបង្អស់ ក្រុមប្រឹក្សាសន្តិសុខត្រូវប្រកាន់យកនូវវិធីសាស្រ្តរួមមួយ ដើម្បីដោះស្រាយដល់ឫសគល់នៃជម្លោះ ធ្វើឱ្យមានតុល្យភាពរវាងបញ្ហាប្រឈមផ្នែកសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី; ដាក់ការងារវិភាគហានិភ័យនៃការប្រែប្រួលអាកាសធាតុទៅក្នុងមុខងារ ភារកិច្ចរបស់បេសកកម្មរក្សាសន្តិភាពនិងបេសកកម្មនយោបាយពិសេស។

ឯកអគ្គរដ្ឋទូត Dang Hoang Giang បានរំលឹកឡើងវិញនូវអនុសាសន៍ដែលវៀតណាមបានលើកឡើងនៅក្រុមប្រឹក្សាសន្តិសុខស្តីពីការបង្កើតប្រព័ន្ធទិន្នន័យទូលំទូលាយ អំពីផលប៉ះពាល់ពហុវិស័យនៃការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃនីវ៉ូទឹកសមុទ្រ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលឆ្លើយតបជាសកល។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើការសន្យាយ៉ាងមុតមាំរបស់វៀតណាមដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២១ (COP-26) ហើយអះអាងថា នឹងបន្តគាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងសម័យពិភាក្សានិងគំនិតផ្តួចផ្តើមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ រួមទាំងកិច្ចប្រជុំកំពូលមហិច្ឆតាអាកាសធាតុរបស់អង្គការសហប្រជាជាតិ និង COP-28 នៅប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលនឹងប្រព្រឹត្តិទៅក្នុងឆ្នាំ២០២៣នេះផងដែរ៕      

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top