• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីកិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ

នាថ្ងៃទី ២៧ ខែឧសភា ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិបានបើកកិច្ចពិភាក្សាបើកចំហជាប្រចាំឆ្នាំ ក្រោមប្រធានបទ“ កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ” ។

ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)


នៅក្នុងកិច្ចពិភាក្សានេះ បណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានសម្តែងក្ដីព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីស្ថានភាព ជនស៊ីវិលស្លាប់និងរងរបួសនៅក្នុងជម្លោះប្រដាប់អាវុធ ហើយចាត់ទុកថា ក្រុមប្រឹក្សាសន្តិសុខនិងសហគមន៍អន្តរជាតិគប្បីខិតខំប្រឹងប្រែងថែមទៀត ហើយធ្វើសកម្មភាពជាក់ស្ដែង សំដៅកាត់បន្ថយករណីស្លាប់និងរងរបួស ក៏ដូចជាផលប៉ះពាល់ដោយសារជម្លោះសម្រាប់ ជនស៊ីវិលផងដែរ។

អញ្ជើញថ្លែងក្នុងកិច្ចពិភាក្សានេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានឲ្យដឹងថា កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធគឺជាអាទិភាពដ៏សំខាន់របស់វៀតណាមនៅ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ យោងតាមលោកឯកអគ្គរដ្ឋទូតថា ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពបំផុតនិងយូរអង្វែងបំផុតគឺបញ្ចប់ជម្លោះ រក្សាសន្តិសភាពប្រកបដោយចីរភាព។ នៅពេលជម្លោះកើតមានឡើង បណ្ដាប្រទេសត្រូវមានការទទួលខុសត្រូវជាចម្បង ក្នុងកិច្ចការពារជនស៊ីវិល ហើយចាំបាច់ត្រូវផ្តោតសំខាន់លើការពង្រឹងសមត្ថភាពដើម្បីបំពេញនូវការទទួលខុសត្រូវនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top