• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្ដីពីសកម្មភាពសន្តិភាព និងសិទ្ធិមនុស្ស


 ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)
 

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៧ ខែកក្កដា បានបើក​កិច្ចប្រជុំតាម​រយៈ​ប្រព័ន្ធ​វីដេអូ​ ស្ដីពីប្រធានបទ  “ សកម្មភាពសន្តិភាពនិងសិទ្ធិមនុស្ស” ដែលដឹក​នាំដោយ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​អាល្លឺម៉ង់​ លោកស្រី Annegret Kramp-Karrenbauer ។

អញ្ជើញ​ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុម​បេសកកម្ម​វៀត​ណាម​ប្រចាំ នៅ​អង្គការសហប្រជាជាតិបានអះអាងសារជាថ្មីអំពីរាល់គោលការណ៍ជាមូលដ្ឋាននៃសកម្មភាពសន្តិភាព និង​ការដែល​ប្រទេសម្ចាស់ផ្ទះមានការទទួលខុសត្រូវចម្បងក្នុងកិច្ចការពារ និងជំរុញសិទ្ធិមនុស្ស។ លោក​ឯកអគ្គ​រដ្ឋទូតបានស្នើដល់ក្រុមបេសកកម្មនានាត្រូវធានាលក្ខណៈត្រឹមត្រូវ និង​អព្យាក្រឹត​ភាព​នៃការ​ប្រមូល​ព័ត៌មាន​ក្នុងដំណើរការឃ្លាំមើល និងវិភាគ ស្ដីពីស្ថានភាព អនុវត្តសិទ្ធិមនុស្ស។ ទន្ទឹមនឹងនេះ លោក Dang Dinh Quy ក៏បានសង្កត់ធ្ងន់លើកិច្ចការពារដល់ក្រុមមនុស្សដែលងាយរងគ្រោះ ក្នុងបរិបទ ដែលជម្លោះបាន​កើត​មាន​ឡើងនៅគ្រប់ទិសទីផងដែរ៕
 

តាម​ VOV5 - ​វិទ្យុសំឡេង​វៀតណាម

 

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top