• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតកំណត់តម្រូវការខ្ពស់សម្រាប់ការងារត្រៀមរៀបចំការបោះឆ្នោត

នារសៀលថ្ងៃទី១៥ ខែធ្នូ នៅទីក្រុងហាណូយ លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានធ្វើជាអធិបតីក្នុងសម័យប្រជុំលើកទី៤។

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ថ្លែងមតិ។ (រូបថត៖ VNA)

អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំ លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភា បានឲ្យដឹងថា ការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតកំពុងដំណើរការយ៉ាងសកម្មនិងប្រញាប់ប្រញាល់។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានកំណត់តម្រូវការខ្ពស់សម្រាប់ការងារត្រៀមរៀបចំការបោះឆ្នោត។

ទិដ្ឋភាពនៃសម័យប្រជុំ។ (រូបថត៖  VNA) 

“ចំណុចលេចធ្លោនៃការត្រៀមរៀបចំការបោះឆ្នោត ចាប់ពីដំណាក់កាលដំបូងរហូតដល់បច្ចុប្បន្ន គឺការចូលរួមប្រកបដោយភាពស៊ីសង្វាក់គ្នា ពីមជ្ឈិមដល់មូលដ្ឋាន។ ការត្រៀមរៀបចំប្រព្រឹត្តទៅយ៉ាងលឿន និងរឹងមាំ ជាពិសេសក្នុងការសុក្រិតឯកសារ ការកសាងផែនការរៀបចំ និងសេចក្តីព្រាងសេចក្ដីសម្រេចចិត្តស្ដីពីអង្គភាពបោះឆ្នោត។ ការងារបុគ្គលិកត្រូវបានត្រៀមរៀបចំតាំងពីដំបូង ដោយប្រុងប្រយ័ត្ន ស្របតាមនីតិវិធី ដែលជាចំណុចថ្មីដ៏សំខាន់ បើប្រៀបធៀបទៅនឹងការបោះឆ្នោតលើកមុន។ ហើយការងារសន្តិសុខ ត្រូវបានរៀបចំដោយភាពម្ចាស់ការផងដែរ”។

នៅក្នុងសម័យប្រជុំ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានពិនិត្យ ផ្តល់យោបល់ ហើយអនុម័តលើខ្លឹមសារមួយចំនួន៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។

Top