• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមជំនាញយោធភូមិភាគទី៧ ចេញដំណើរស្វែងរកអដ្ឋិធាតុយុទ្ធជនពលី

ក្រុម K70 និង K71 មានកម្មាភិបាល យុទ្ធជនចំនួន ៧០ នាក់ ចូលរួមអនុវត្តន៍បេសកកម្មស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតនៅភូមិសាស្ត្រខេត្តចំនួន ៥ គឺ៖ កំពង់ចាម ត្បូងឃ្មុំ សៀមរាប បន្ទាយមានជ័យ ឧត្តមានជ័យនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមជំនាញយោធភូមិភាគទី៧ ចេញដំណើរស្វែងរកអដ្ឋិធាតុយុទ្ធជនពលី

នាថ្ងៃទី ២០ កុម្ភៈ នៅច្រកទ្វារព្រំដែនអន្តរជាតិ Xa Mat ខេត្ត Tay Ninh គណៈកម្មការដឹកនាំលេខ ៥១៥ របស់ខេត្តបានរៀបចំពិធីជូនដំណើរក្រុម K70 (ស្នងការនយោបាយយោធភូមិភាគទី ៧) និងក្រុម K71 (បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh) ទៅបំពេញបេសកកម្មស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមនានានៅកម្ពុជា ធ្វើមាតុភូមិនិវត្តន៍លើកទី ២ ដំណាក់កាលទី ២២ (រដូវប្រាំង ២០២២-២០២៣)។

នៅក្នុងវគ្គទី ២ នេះ ក្រុម K70 និង K71 មានកម្មាភិបាល យុទ្ធជនចំនួន ៧០ នាក់ ចូលរួមអនុវត្តន៍បេសកកម្មស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតនៅភូមិសាស្ត្រខេត្តចំនួន ៥ គឺ៖ កំពង់ចាម ត្បូងឃ្មុំ  សៀមរាប បន្ទាយមានជ័យ ឧត្តមានជ័យនៃព្រះរាជាណាចក្រកម្ពុជា។

នាថ្ងៃដដែល នៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu ក្រុម K72 បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc បានចេញដំណើរអនុវត្តន៍បេសកកម្មស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាផងដែរ៕

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងសន្និសីទប្រកាសពីការបង្កើត មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top