ព័ត៌មាន
ក្រុមជម្រើសជាតិវៀតណាមចូលរួមការប្រឡង Olympic រូបវិទ្យាអន្តរជាតិឆ្នាំ២០១៦ទទួលបានមេដាយមាស២គ្រឿង
នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម បានឲ្យដឹងថា សមាជិកក្រុមជម្រើសជាតិវៀតណាម ចូលរួមការប្រឡង Olympic រូបវិទ្យាអន្តរជាតិឆ្នាំ២០១៦ នៅប្រទេសស្វីស សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះ មេដាយមាសមាន២គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធមួយគ្រឿង។
មេដាយមាសពីរគ្រឿងជាកម្មសិទ្ធិ របស់ប្អូនស្រី Dinh Thi Huong Thao សិស្សថ្នាក់ទី១២ សាលាវិទ្យាល័យជំនាញ Le Hong Phong ខេត្ត Nam Dinh និង ប្អូន Nguyen The Quynh នៅថ្នាក់ទី១១ សាលាវិទ្យាល័យជំនាញ Vo Nguyen Giap នៅខេត្ត Quang Binh។ ជាពិសេសប្អូន Dinh Thi Huong Thao ទទួលបានពានរង្វាន់ពិសេស “សិស្សនារីអាស៊ីទទួលបានលទ្ធផលខ្ពស់បំផុត” ដោយសមាគមន៍រូបវិទ្យាអាស៊ី-ប៉ាស៊ីហ្វិកប្រគល់ជូនផងដែរ។
ក្រសួងអប់រំនិងបណ្តុះបណ្តាលនឹងរៀបចំពិធីទទួល និងផ្តល់រង្វាន់ជូនក្រុមប្រឡង Olympic រូបវិទ្យាអន្តរជាតិឆ្នាំ២០១៦នៅអាកាសយាន្តអន្តរជាតិ Noi Bai នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម