• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមការងារនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប បានអនុម័តលើរបាយការណ៍បឋម ស្តីពីការត្រួតពិនិត្យជាសកលតាមកាលកំណត់ UPR វដ្តទី៣ របស់វៀតណាម​


 អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung (រូបថតៈ TTXVN)

 នារ​សៀលថ្ងៃទី២៥ ខែមករា ឆ្នាំ​២០១៩ នៅឯទីស្នាក់ការនៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវប្រ ទេស​ស្វីស​​ ក្រុមការងារទទួលបន្ទុកអំពីការត្រួតពិនិត្យជា សកលតាមកាលកំណត់ (UPR) វដ្ឋទី៣ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិបានយល់ព្រម អ​នុម័ត លើរបាយការណ៍ស្តីពី លទ្ធផលនៃកា​រត្រួត​ពិនិត្យ UPR របស់​​វៀតណាម។
 
របាយការណ៍របស់ក្រុមការងារបានកត់សម្គាល់នូវអនុសាសន៍ចំនួន ២៩១ ដោយប្រទេសចំនួន ១២២ បាន​ដាក់​ចេញ​នោះ ​ គឺស្របទៅនឹងអាទិភាពនិងការប្តេជ្ញាចិត្តរ​បស់វៀតណាម សម្រាប់កិច្ចការពារ​ និងជំរុញ​សិទ្ធិ​មនុស្ស​។ អញ្ជើញ​ថ្លែងក្នុង​កិច្ចប្រជុំ​ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណា​ម លោក Le Hoai Trung បានវាយ​តំលៃ​ខ្ពស់ ចំពោះស្មារតីសហប្រតិបត្តិការ ការកសាងប្រទេសជាតិ​ក៏ដូចជាកិច្ចការពារ និងជំរុញសិទ្ធិមនុស្សនៅវៀត​ណាម។ ទន្ទឹម​ជាមួយ​គ្នានោះ លោកអនុរដ្ឋមន្ត្រីការប​រទេសក៏បានអះអាងថា វៀ​តណាមនឹង​ស្រាវជ្រាវ​យ៉ាង​ហ្មត់​ចត់​នូវ​អនុសាសន៍​ទាំង​ស្រុង ដើម្បីសម្រេច ថា តើត្រូវ​អនុម័ត​ឬទទួលស្គាល់សម្រាប់​រាល់អនុសាសន៍ ដែលបាន​ស្របតាម​ការកំណត់​ និងលក្ខណៈជាក់ស្តែងរប​ស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ​សំដៅធានានូវ​ការអនុវត្ត​ពេញ​លេញ​ប្រកប​ដោយ​ប្រសិទ្ធភាព​ នៃអនុសាសន៍ទាំងនេះនាពេល​អនាគត​។
 
សូមបញ្ជាក់​ថា របាយការ​ណ៍ស្តីពីការត្រួតពិនិត្យជាសកលតាមកាលកំណត់​ (UPR) របស់វៀតណាម នឹ​ងត្រូវ​បាន​ត្រួត​​ពិនិត្យ​ជា​ផ្លូវការនៅឯកិច្ចប្រជុំប្រ​ចាំលើកទី ៤១ ​នៃក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ដែល​គ្រោង​​ធ្វើ​ឡើងនៅខែមិថុនាខា​ងមុខ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top