• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុម G7 បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តលើអត្រាប្តូរប្រាក់ និងពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងជំងឺរាតត្បាត

នៅក្នុងសេចក្តីប្រកាសរួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Koenigswinter (ប្រទេសអាល្លឺម៉ង់) មន្ត្រីធនាគារ និងហិរញ្ញវត្ថុ G7 បានបញ្ជាក់ថា នឹងបន្តត្រួតពិនិត្យទីផ្សារយ៉ាងប្រុងប្រយ័ត្ន និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនលើអត្រាប្តូរប្រាក់ដែលបានចេញកាលពីខែឧសភា ឆ្នាំ ២០១៧។
  រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងក្រុមទេសាភិបាលធនាគារកណ្តាលនៃក្រុមឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេរបស់ពិភពលោក (G7) ថតរូបជាក្រុមក្នុងសន្និសីទនៅទីក្រុង Koenigswinter (ប្រទេសអាល្លឺម៉ង់) នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ (រូបថត៖ AFP/TTXVN)  
 

នៅថ្ងៃទី ២០ ខែឧសភា រដ្ឋមន្ត្រី ហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេ របស់ពិភព លោក (G7) បានសន្យាថា នឹងតាមដានយ៉ាងដិតដល់ លើទីផ្សារ បន្ទាប់ពីការប្រែប្រួលនាពេលថ្មីៗនេះ ហើយក្នុងពេលជាមួយគ្នានេះបញ្ជាក់ ពីការប្តេជ្ញាចិត្តដែលបានធ្វើឡើងលើអត្រាប្តូរប្រាក់។

នៅក្នុងសេចក្តីប្រកាសរួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Koenigswinter (ប្រទេសអាល្លឺម៉ង់) មន្ត្រីធនាគារ និងហិរញ្ញវត្ថុ G7 បានបញ្ជាក់ថា នឹងបន្តត្រួតពិនិត្យទីផ្សារយ៉ាងប្រុងប្រយ័ត្ន និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនលើអត្រាប្តូរប្រាក់ដែលបានចេញកាលពីខែឧសភា ឆ្នាំ ២០១៧។

នៅថ្ងៃដដែល រដ្ឋមន្ត្រីសុខាភិបាល G7 បានយល់ព្រមលើសន្ធិសញ្ញាមួយដែលផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការឃ្លាំមើល និងការឆ្លើយតបយ៉ាងឆាប់រហ័ស ដើម្បីកែលម្អសមត្ថភាពទប់ទល់នឹងហានិភ័យនៃការរីករាលដាលនៃជំងឺរាតត្បាតនាពេលអនាគត។

សេចក្តីថ្លែងប្រកាសរួមបានបញ្ជាក់ថា G7 ប្តេជ្ញាបង្កើនការរួមចំណែកជាកាតព្វកិច្ចដល់អង្គការសុខភាពពិភពលោក (WHO) ចំនួន ៥០% នៅឆ្នាំ ២០៣០-២០៣១ ដើម្បីពង្រឹងតួនាទីដឹកនាំរបស់ក្រុមនៅទូទាំងពិភពលោក។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីសុខាភិបាល G7 ក៏បានសន្យាថានឹងកសាងប្រព័ន្ធសុខភាពប្រកបដោយនិរន្តរភាពបរិស្ថាន និងអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top