• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការពារប្រទេសវៀតណាមវាយតម្លៃចំពោះលទ្ធផលនៃការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19

ថ្លែងនៅកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯកបម្រុង Tran Don អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រធានគណៈកម្មការដឹកនាំការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 បានសំណូមពរឲ្យស្ថាប័ន អង្គភាពទាំងអស់បន្តកែតម្រូវការងារឲ្យស្របទៅតាមការវិវត្តន៍នៃជំងឺឆ្លង កុំឲ្យបាត់បង់ភាពម្ចាស់ការក្នុងគ្រប់ កាលៈទេសៈនោះទេ។

បណ្ដាតំណាងនៅទីក្រុងហាណូយចូលរួមកិច្ចប្រជុំ (រូបថត៖ ក្រសួងការពារប្រទេស)


នាព្រឹកថ្ងៃទី២៧ មេសា គណៈ កម្មការដឹកនាំការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នៃក្រសួងការពារប្រទេសវៀតណាមបានរៀបចំកិច្ចប្រជុំ តាមអនឡាញ វាយតម្លៃចំពោះលទ្ធផលនៃការងារនេះនាពេលកន្លងទៅ។ របាយការណ៍នៅកិច្ចប្រជុំបានលើកច្បាស់ថា បណ្ដាអង្គភាពយោធាបានទទួលយកមនុស្សប្រមាណ ៦ ម៉ឺននាក់មកធ្វើចត្តាឡីស័កនៅតាម ១៥០ កន្លែង ក្នុងនោះជាង៥៩ពាន់នាក់បានបញ្ចប់រយៈពេលធ្វើចត្តាឡីស័ករួចហើយ។ ថ្លែងនៅកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯកបម្រុង Tran Don អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រធានគណៈកម្មការដឹកនាំការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 បានសំណូមពរឲ្យស្ថាប័ន អង្គភាពទាំងអស់បន្តកែតម្រូវការងារ ឲ្យស្របទៅតាមការវិវត្តន៍នៃជំងឺឆ្លង កុំឲ្យបាត់បង់ភាពម្ចាស់ការក្នុងគ្រប់កាលៈទេសៈនោះទេ។ ទន្ទឹមនឹងនោះជានិច្ចកាលប្រុងប្រយ័ត្ន ត្រៀមខ្លួនជាស្រេចប្រយុទ្ធការពារឲ្យបានរឹងមាំនូវអធិបតេយ្យភាពសមុទ្រ កោះ ព្រំដែន រក្សាស្ថិរភាពសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមផង ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top