• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការបរទេសវៀតណាមចេញអនុសាសន៍ជូនដល់ពលរដ្ឋស្ដីពីស្ថាន ភាពនៃជំងឺ Covid-19 នៅកូរ៉េខាងត្បូង

ស្ថាប័នសុខាភិបាលកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ បានជូនដំណឹងថា មានករណីឆ្លងជំងឺ Covid-19 ចំនួន១៤២នាក់បន្ថែមទៀតនៅ ប្រទេសនេះ បង្កើនចំនួនអ្នកឆ្លងឡើដល់ទៅ៣៤៦នាក់។

 

ការបាញ់ថ្នាំកំចាត់មេរោគនៅផ្សារមួយនៃទីក្រុង Daegu កូរ៉េខាងត្បូង កាលពីថ្ងៃទី២០កុម្ភៈ (រូបថត៖ AFP/TTXVN)


មុននោះ នាយប់ថ្ងៃទី២១កុម្ភៈ សមត្ថកិច្ចសុខាភិបាលកូរ៉េខាងត្បូងក៏ បានបញ្ជាក់ករណីស្លាប់ទី២ដោយជំងឺ Covid-19 នៅប្រទេសនេះ ដែលជា អ្នកជំងឺស្ត្រីម្នាក់ មានអាយុ៥០ឆ្នាំ នៅទីក្រុង Busan។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានទទួលស្គាល់ថា ការវិវត្តន៍នៃជំងឺ Covid-19 នៅប្រទេសនេះបានឈានចូលក្នុងដំណាក់កាល “ធ្ងន់ធ្ងរយ៉ាងខ្លាំង”។

ចំពោះមុខស្ថានភាពនេះ នាថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២០ នាយកដ្ឋានកុងស៊ុល ក្រសួងការបរទេសនិងស្ថានទូតវៀតណាមប្រចាំកូរ៉េខាងត្បូងបានចេញអនុសាសន៍ដល់ពលរដ្ឋវៀតណាមដោយមិនគប្បីទៅកាន់តំបន់នានាដែលកំពុងមានជំងឺ ឬកំពុងរងផលប៉ះពាល់ដោយជំងឺ ព្រមទាំងតាមដានជា ប្រចាំនិងអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចនៃប្រទេសសាមីដើម្បីរារាំងការឆ្លងមេរោគផងដែរ។

តាមស្ថានទូតវៀតណាមប្រចាំកូរ៉េខាងត្បូងថា គិតដល់ថ្ងៃទី២១កុម្ភៈ មិនទាន់មានព័ត៌មានណាមួយស្ដីពីពលរដ្ឋវៀតណាមឆ្លងជំងឺនៅ ឡើយទេ៕

  

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង៖ ប្រែក្លាយឆន្ទៈទៅជាសកម្មភាព ប្រែក្លាយសេចក្តីសម្រេចចិត្តទៅជាលទ្ធផលល្អប្រសើរជាង

នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង៖ ប្រែក្លាយឆន្ទៈទៅជាសកម្មភាព ប្រែក្លាយសេចក្តីសម្រេចចិត្តទៅជាលទ្ធផលល្អប្រសើរជាង

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានមានប្រសាសន៍ថា សុន្ទរកថាដ៏សំខាន់ ស្មោះស្ម័គ្រ ជ្រាលជ្រៅ និងគ្រប់ជ្រុងជ្រោយរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម គឺពិតជាប្រភពលើកទឹកចិត្ត និងការបំផុសគំនិតដ៏ធំធេង។

Top