• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងរយៈពេល ៧ ខែការនាំចេញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាមទៅកាន់អាស៊ានបានកើនឡើងយ៉ាងខ្លាំង

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេល ៧ខែ នៃឆ្នាំនេះ ការនាំចេញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាមទៅកាន់ទីផ្សារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានកើនឡើងប្រហែល ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលសម្រេចបាន ២,៩ ពាន់លានដុល្លារអាមេរិក។

តាមនោះ អង្ករនិងកាហ្វេគឺជាមុខទំនិញនាំចេញចំនួនពីរមុខដែលមានកំណើនខ្ពស់បំផុតទៅកាន់ទីផ្សារនៃប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងសិង្ហបុរី។ ដោយសារការផ្គត់ផ្គង់ច្រើន និងការធានាគុណភាពផលិតផល ទំនិញទាំងពីរនេះនៅតែទទួលបានការនិយមចូលចិត្តពីទីផ្សារអាស៊ាន។ តាមការព្យាករណ៍ ក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តមានឱកាសបង្កើនការនាំចេញទៅកាន់ទីផ្សារទាំងនេះ។

ដើម្បីបង្កើនការនាំចេញ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានសង្កត់ធ្ងន់លើតម្រូវការបើកទូលាយទីផ្សារ៖

“នៅក្នុងរចនាសម្ព័ន្ធទីផ្សារមានការផ្លាស់ប្តូរដ៏ធំមួយ។ ផលិតផលដែលមានអត្រាកំណើនលឿន និងជាពិសេសតម្រូវការទីផ្សារអន្តរជាតិដ៏ធំត្រូវតែ ផ្តោតលើការផ្សព្វផ្សាយ ខណៈដែលទីផ្សារដូចជាផលិតផលព្រៃឈើ និងនេសាទគឺត្រូវតែបើកទូលាយទីផ្សារដែរ។ នាពេលខាងមុខ ក្រសួងចាត់តាំងថ្នាក់ដឹកនាំអង្គភាព ផ្តោតលើការបើកទូលាយទីផ្សារដូចជា ចិន អឺរ៉ុប ជប៉ុន និងអាមេរិក ផ្សព្វផ្សាយទីផ្សារប្រពៃណី និងសក្តានុពលជាមួយផលិតផលដែលជាប្រៀបខ្លាំងរបស់វៀតណាម”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top