• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងឆ្នាំ២០២៣ វៀតណាមដាក់គោលដៅទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៨លាននាក់

យោងតាមអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម នៅឆ្នាំ ២០២៣ ផ្នែក ទេសចរណ៍វៀតណាមដាក់ចេញគោលដៅទទួលភ្ញៀវទេសចរចំនួន ១១០ លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិប្រមាណ ៨ លាននាក់។
ភ្ញៀវទេសចរអន្តរជាតិមក Hoi An ក្នុងខែមីនាឆ្នាំ២០២២។ (រូបថត៖ VNexpress)
យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានស្ថិតិ នៅថ្ងៃទី ២៩ ខែធ្នូ នៅទីក្រុងហាណូយ ចំនួនភ្ញៀវទេសចរអន្តរជាតិមកវៀតណាមក្នុងខែធ្នូ ឆ្នាំ ២០២២ សម្រេចបានជាង ៧០ ម៉ឺននាក់ កើនឡើង ១៨,៥% បើធៀបនឹងខែមុន។ ជាទូទៅ ក្នុងឆ្នាំ ២០២២ ភ្ញៀវទេសចរអន្តរជាតិ មកវៀតណាមសម្រេចបានជាង ៣,៦៦ លាននាក់ កើនឡើង ២៣,៣ ដងបើធៀបនឹងឆ្នាំមុន។
យោងតាមអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម នៅឆ្នាំ ២០២៣ ផ្នែក ទេសចរណ៍វៀតណាមដាក់ចេញគោលដៅទទួលភ្ញៀវទេសចរចំនួន ១១០ លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិប្រមាណ ៨ លាននាក់។ ចំណូលសរុបពីភ្ញៀវទេសចរសម្រេចបានប្រមាណ ៦៥០ ទ្រីលានដុង (ស្មើជាង ២៧,៤ ពាន់លានដុល្លារអាមេរិក)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top