• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កំណើនបៃតងត្រូវការការគាំទ្រ និងចូលរួមពីប្រជាជន និងអង្គភាពអាជីវកម្ម

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា វេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញលើកទី៤ ក្រោមប្រធានបទ “កំណើនបៃតង - ដំណើរឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់សូន្យ” បានបើកនៅទីក្រុងហូជីមិញ។ វេទិកានេះមានការចូលរួមរបស់វាគ្មិនជាតិ និងអន្តរជាតិជាង ៧០ នាក់ រួមទាំងធុរកិច្ចយ៉ាងច្រើនកុះករ។
ទិដ្ឋភាពទូទៅនៃវេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញលើកទី៤ (រូបថត៖ VOV)

អញ្ជើញចូលរួមនិងថ្លែងមតិនៅវេទិកានេះ ឧបនាយករដ្ឋមន្ត្រី Le Minh Khai បានឲ្យដឹងថា វេទិកាបានប្រមូលផ្តុំអ្នកជំនាញដ៏មានកិត្យានុភាពទាំងជាតិនិងអន្តរជាតិ នាំមកនូវការយល់ដឹងថ្មីៗ ដំណោះស្រាយល្អ៖ ដើម្បីបំពេញការប្តេជ្ញាចិត្តអន្តរជាតិ ក៏ដូចជាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយសំខាន់ៗ ស្តីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព មានតែកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយ ឬការសម្រេចចិត្តគឺមិនគ្រប់គ្រាន់នោះទេ។ ចាំបាច់ត្រូវមានការយល់ដឹង ការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ប្រជាជន ភាពច្នៃប្រឌិត និងការចូលរួមយ៉ាងរឹងមាំនៃអាជីវកម្ម និងសហគមន៍មូលដ្ឋាន រួមទាំងប្រសិទ្ធភាពនៃគោលនយោបាយ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវកៀងគរធនធានដ៏ច្រើនពីសង្គម វិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុទាំងក្នុង និងក្រៅប្រទេសទៀតផង

វេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដើម្បីសម្រេចបាននូវខ្លឹមសារសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាម និងវេទិកាសេដ្ឋកិច្ចពិភពលោកដែលបានចុះហត្ថលេខាកាលពីខែមិថុនាកន្លងទៅ។ តាមរយៈវេទិកានេះ ទីក្រុងនឹងទទួលបានមតិ ឆាប់បញ្ចប់ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងដាក់ពង្រាយក្របខ័ណ្ឌសកម្មភាពស្តីពីកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

ក្នុងអំឡុងពេល​ខែកំពូល​ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៥ ខែកញ្ញា ខេត្តដាក់ឡាក់បានបង្កើនការត្រួតពិនិត្យនិងការគ្រប់គ្រងនៅសមុទ្រ គ្រប់គ្រងកងនាវានេសាទ និងធ្វើពិពិធកម្ម​សកម្មភាព​ឃោសនា ដើម្បីបង្កើនកា​រ​យល់ដឹង​របស់អ្នកនេសាទ និងអាជីវកម្មទាក់ទងនឹងការអនុលោមតាមបទប្បញ្ញត្តិ​ប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)។

Top