យោងតាមប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មនៃទីក្រុងហូជីមិញ នាពេលបច្ចុប្បន្ននេះ ទីក្រុងមានមជ្ឈមណ្ឌលពាណិជ្ជកម្មជាង ៦០ ដែល មានទំហំខុសៗគ្នាកំពុងដំណើរការ ដែលផ្តោតសំខាន់នៅទីក្រុងហូជីមិញ និងបណ្តាទីប្រជុំជននៃខេត្តប៊ិញ យឿង (ចាស់) និង ប៉ា រៀក វូង តៅ (ចាស់)។ ក្នុងរយៈពេលខាងមុខនេះ ទីក្រុងបានកំណត់នូវវិស័យសំខាន់ៗ មួយចំនួន ដូចជាការអភិវឌ្ឍផែនការពាណិជ្ជកម្ម ជំរុញដំណើរការរៀបចំឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់នៃវិស័យយុទ្ធសាស្ត្រ តាមទិសដៅបត់បែននិងម្ចាស់ការ។
លោក ប៊ុយ តាហ័ង វូ ប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុង ហូជីមិញ បានឲ្យដឹងថា៖ “ឆ្លៀតយកប្រយោជន៍ពីសមុទ្រ បង្កើនការតភ្ជាប់ក្នុងតំបន់។ ក្នុងនោះ ផ្តល់អាទិភាពដល់ការបង្កើតក្រុមមជ្ឈមណ្ឌលផ្សារទំនើប-ឡូជីស្ទិច-ទីផ្សារលក់ដុំ នៅតំបន់ភាគខាងត្បូងនៃស្រុក ញា ប៉ែ និងភាគខាងលិចនៃខ័ណ្ឌ ប៊ិញ ចាញ់ (ចាស់) ដោយផ្សាតភ្ជាប់ជាមួយផ្លូវខ្សែក្រវ៉ាត់ និងកំពង់ផែសមុទ្រ។ ទីក្រុងនេះជំរុញយ៉ាងខ្លាំងការផ្លាស់ប្តូរឌីជីថល ដោយផ្តោតលើទីផ្សារប្រពៃណី សហករណ៍ សហគ្រាសធុនតូចនិងមធ្យម ជាការផ្តោតសំខាន់នៃការផ្លាស់ប្តូរប្រតិបត្តិការ អភិបាលកិច្ច ការទូទាត់ និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់”។
នៅក្នុងសិក្ខាសាលា គណៈប្រតិភូបានចាត់ទុកថា ទីក្រុងហូជីមិញកំពុង ឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ។ ដូច្នេះ ការកំណត់ទីតាំងពាណិជ្ជកម្មមានទីក្រុង ១ និងមានមជ្ឈមណ្ឌល ចំនួន៣ នឹងជួយបើកទូលាយលំហរអភិវឌ្ឍសេវាកម្មពាណិជ្ជកម្ម សម្រាប់ទីក្រុងហូជីមិញថ្មី៕