• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូរ៉េខាងត្បូងនិងចិនបានឯកភាពគ្នាជំរុញការចរចាអំពីការពង្រីកទ្រង់ទ្រាយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងនាយករដ្ឋមន្ត្រីចិនលោក Li Keqiang កាលពីថ្ងៃទី ២៣ ខែធ្នូ បានឯកភាពគ្នាជំរុញកិច្ចពិភាក្សាស្ដីពីការពង្រីកទ្រង់ទ្រាយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបជាមួយលោក នាយករដ្ឋ Li Keqiang នៅទីក្រុងចេងទូ ខេត្តស៊ីឈួន លោកប្រធានាធិបតី Moon Jae-in បានស្នើលើកកម្រិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមរយៈការចរចាជាបន្តលើសេវាកម្មនិងការវិនិយោគដើម្បីពង្រើកទ្រង់ទ្រាយនៃ FTA ដែលមានសុពលភាពតាំងពីឆ្នាំ ២០១៥។

ម្យ៉ាងវិញទៀត នាថ្ងៃដដែល លោកប្រធានាធិបតី Moon Jae-in បានទទួលជួបពិភាក្សាជាមួយប្រធានរដ្ឋចិនលោកស៊ីជិនពីងនៅរដ្ឋធានីប៉េកាំងនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដើម្បីចូលរូមកិច្ចប្រជុំកំពូលត្រីភាគីរវាងចិន - កូរ៉េខាងត្បូង - ជប៉ុន ដែលបានប្រារព្ធនៅទីក្រុងចេងទូ ខេត្តស៊ីឈួន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក

បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី ២២ ខែមិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីស្តីទីនៃក្រសួងកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោក ហ៊ុង កៅ និងគណៈប្រតិភូ ក្នុងឱកាសចូលរួមកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិក - មិត្តភក្តិប៉ាស៊ីហ្វិក ឆ្នាំ ២០២៦ (PP-PF២៦)។

Top