• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូរ៉េខាងជើងធ្វើតេស្តសាកល្បងក្បាលគ្រាប់ដ៏ធំ និងមីស៊ីលការពារដែនអាកាសជំនាន់ថ្មី

យោងតាមសេចក្តីប្រកាសការធ្វើតេស្តសម្រេចបាននូវគោលដៅជាក់លាក់ ហើយមិនទាក់ទងទៅនឹងស្ថានភាពក្នុងតំបន់ឡើយ។
កូរ៉េខាងជើងធ្វើតេស្តសាកល្បងក្បាលគ្រាប់ដ៏ធំ និងមីស៊ីលការពារដែនអាកាសជំនាន់ថ្មី

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា កាលពីរសៀល ថ្ងៃទី ១៩ ខែមេសា ប្រទេសនេះបានធ្វើតេស្តសាកល្បងក្បាលគ្រាប់ដ៏ធំសម្រាប់មីស៊ីលផ្លោងយុទ្ធសាស្ត្រ "Hwasal -1 Ra-3 ក៏ដូចជាការបាញ់សាកល្បងមីស៊ីលការពារដែនអាកាសប្រភេទថ្មី "Pyoljji-1-2" នៅដែនសមុទ្រភាគខាងលិចឧបទ្វីបកូរ៉េ។

ការបាញ់បង្ហោះទាំងពីរនេះសុទ្ធតែស្ថិតក្នុងសកម្មភាពជាប្រចាំរបស់ទីភ្នាក់ងារគ្រប់គ្រងមីស៊ីលកូរ៉េខាងជើង និងវិទ្យាស្ថានការពារជាតិពាក់ព័ន្ធនានា ដើម្បីពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាក្នុងទិដ្ឋភាពជាច្រើនដូចជា ប្រសិទ្ធភាពយុទ្ធវិធី ប្រសិទ្ធភាពបច្ចេកទេស របៀបដំណើរការនៃប្រព័ន្ធអាវុធថ្មី។ យោងតាមសេចក្តីប្រកាសការធ្វើតេស្តសម្រេចបាននូវគោលដៅជាក់លាក់ ហើយមិនទាក់ទងទៅនឹងស្ថានភាពក្នុងតំបន់ឡើយ។

នេះគឺជាការបាញ់បង្ហោះមីស៊ីលលើកទី៦របស់កូរ៉េខាងជើងក្នុងឆ្នាំនេះ៕ 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top