• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការឧស្សាហកម្មហាឡាល់ គឺជាសសរស្តម្ភថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ

នារសៀលថ្ងៃទី២២ ខែតុលា នៅមជ្ឈមណ្ឌលសន្និសីទជាតិ (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមសន្និសីទ “លើកកំពស់ធនធានផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល់របស់វៀតណាម”។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ VGP)

នេះជាព្រឹត្តិការណ៍ហាឡាល់ទូទាំងប្រទេសលើកដំបូង ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរ ខេត្ត ក្រុង និងគណៈប្រតិភូចំនួន ៦០០ នាក់ ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ រួមទាំងភ្ញៀវអន្តរជាតិ និងសហគ្រាសហាឡាល់ល្បីឈ្មោះនៅលើពិភពលោកផងដែរ។

ថ្លែងមតិនៅសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចែករំលែកនូវគុណសម្បត្តិនិងសក្តានុពលរបស់វៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់នៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី បានលើកឡើងសារចំនួន៣៖

ទីមួយ វៀតណាមយកចិត្តទុកដាក់និងមានបំណងចង់សហប្រតិបត្តិការលើវិស័យ ហាឡាល់។ ឧស្សាហកម្មហាឡាល់ជាវិស័យសេដ្ឋកិច្ចដ៏សំខាន់ ជាសសរស្តម្ភថ្មី និងកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយប្រទេសនានា ជាពិសេស ប្រទេសឥស្លាមនៅលើពិភពលោក។ ទីពីរ វៀតណាមចាត់ទុកការអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល់ជាទិសដៅថ្មីក្នុងសកម្មភាពផលិតកម្ម ហើយចាត់ទុកឧស្សាហកម្មហាឡាល់ជាឱកាសមាសសម្រាប់សហគ្រាសវៀតណាម លើកកំពស់សមត្ថភាពផលិតកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងទីផ្សារហាឡាល់ និង ខ្សែសង្វាក់តម្លៃហាឡាល់សកលផងដែរ។ ទីបី វៀតណាមមានគោលជំហរអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល់ដោយឈរលើមូលដ្ឋានគោរពតម្លៃវប្បធម៌ បង្ហាញពីការរួមចំណែកយ៉ាងសកម្មនិងមានការទទួលខុសត្រូវរបស់វៀតណាមក្នុងការកសាងពិភពលោកសន្តិភាព សហប្រតិបត្តិការ ប្រកបដោយសុខដុមរមនា និងអភិវឌ្ឍន៍រួមគ្នា

ដើម្បីពង្រីកកម្លាំងផ្ទៃក្នុង និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យហាឡាល់នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យដៃគូចែករំលែកព័ត៌មាន និងបទពិសោធន៍ជាមួយវៀតណាមក្នុងការសុក្រិតក្របខ័ណ្ឌច្បាប់ និងការគ្រប់គ្រងរដ្ឋនៃវិស័យទាក់ទិននឹងឧស្សាហកម្មហាឡាល់; ចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្ធិសញ្ញា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើវិញ្ញាបនបត្រហាឡាល់; អំពាវនាវដៃគូក្នុងតំបន់ និងអន្តរជាតិមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាមលើវិស័យពាក់ព័ន្ធនឹងហាឡាល់។ ល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានរដ្ឋ លឿង កឿង ប្រគល់ការងាររបស់ប្រធានរដ្ឋ

លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានរដ្ឋ លឿង កឿង ប្រគល់ការងាររបស់ប្រធានរដ្ឋ

នាព្រឹកថ្ងៃទី២២ ខែតុលា នៅវិមានប្រធានរដ្ឋ ខុទ្ទកាល័យប្រធានរដ្ឋវៀតណាម បានរៀបចំពិធីប្រគល់-ទទួលការងាររវាងលោកអគ្គលេខាបក្ស តូ ឡឹម និងលោក ប្រធានរដ្ឋ លឿង កឿង។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញនិងលោកប្រធានរដ្ឋ សភា ត្រិន ថាញ់មិន ក៏អញ្ជើញចូលរួមពិធីនេះផងដែរ។

Top