• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សារ Giong - ផ្សារណាត់ដ៏សាមញ្ញនៅតំបន់ណាមបូខាងលិច

នៅតំបន់ទឹកដី Go Cong ធ្លាប់មានផ្សារដ៏អ៊ូអរមួយកន្លែងដែលមានឈ្មោះថា ផ្សារ Giong បច្ចុប្បន្នក្លាយជាផ្សារ Vinh Binh ក្នុងខេត្ត Tien Giang វិញ។ ផ្សារ Giong នាពេលនោះ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ ដែលមានមុខទំនិញសម្បូរបែបឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅក្នុងតំបន់ក៏ដូចជាអាជីវករមកពីកន្លែងផ្សេងទៀត។
  ជ្រុងមួយនៃផ្សារ Vinh Binh សព្វថ្ងៃនេះ។ រូបថត៖ Xuan Quang/VOV ចរាចរណ៍  
  នំសណ្តែកបណ្តុះនៅផ្សារ Giong ត្រូវបានមនុស្សជាច្រើនពេញនិយម។ រូបថត៖ Xuan Quang/VOV ចរាចរណ៍  

យោងតាមសៀវភៅប្រវត្តិសាស្ត្របានកត់ត្រាថា តំបន់ទឹកដី Go Cong កាលពីមុនគឺជាតំបន់ព្រៃរហោស្ថាន ដែលមានមនុស្សតិចតួចរស់នៅ។ នៅពាក់កណ្តាលសតវត្សទី ១៨ មានបុរសម្នាក់ឈ្មោះ Tran Van Hue មកទីនេះ ដើម្បីបង្កើតអាជីពនិងគាស់រានដីថ្មី។ ជាបណ្ដើរៗ ប្រជាជនមកពីគ្រប់ទិសទី បានប្រមូលផ្តុំនៅទីនេះកាន់តែច្រើនឡើងៗ ហើយតម្រូវការទិញលក់និងជួញដូរទំនិញក៏បានកើនឡើងផងដែរ។ ដូច្នេះ នៅឆ្នាំ ១៨១៥ លោក Tran Van Hue បានបង្កើតផ្សារដំបូងនៅទីនេះ ដែលមានឈ្មោះថា Vinh Loi ប៉ុន្តែអ្នកស្រុកធ្វាប់ហៅថាផ្សារ Giong។ លោក Truong Quoc Huy រស់នៅនិងជួញដូរនៅផ្សារ Giong បាននិយាយថា៖  ផ្សារនេះបើកនៅលើផ្ទៃដីរបស់លោក Hue។ លោកមានផ្ទៃដីធំទូលាយណាស់ ហើយលោកបានអនុញ្ញាតឲ្យប្រជុំផ្សារនៅទីនេះ។ បន្ទាប់មក ផ្សារនេះត្រូវបានពង្រីកជាបណ្ដើរៗ ទើបគេហៅថាផ្សារ Giong លោក Hue

បើទោះបីមានអាយុកាលជាង ៧០ ឆ្នាំក៏ដោយ ប៉ុន្តែលោក Vo Thanh Suong ជាអ្នករស់នៅផ្សារ Giong នៅតែចងចាំគ្រប់ជ្រុងនៃផ្សារ Giong អ្នកណាលក់អ្វី នៅកន្លែងណា គឺលោកចាំទាំងអស់។ កាលពីមុន គេដំឡើងជួរសសរធំៗ ហើយអ្នកណាលក់អីក៏អង្គុយលក់នៅក្នុងផ្សារនោះ។ សម្រាប់អ្នកលក់ក្រណាត់ មានតូបរៀបចំក្រណាត់ខាងលើ ហើយពេលយប់គេវេចក្រណាត់យកទៅផ្ទះវិញ។ ចំណែកឯអ្នកលក់នំ បបរ និងទំនិញផ្សេងៗចេញមកលក់នៅពេលយប់។ ក្នុងជ្រុងខាងក្រោមមានស្រ្តីពីរនាក់លក់នំសណ្តែកបណ្តុះ។ ឆ្ងាយបន្តិចទៀត គឺមានលោកយាយលក់នំអាកោ។ ខាងមុខ ជាស្ត្រីម្នាក់លក់បាយសាច់ជ្រូកអាំង។ នៅខាងក្រោយមានហាងលក់បបរមួយ ហើយនៅក្បែរនោះមានស្ត្រីលក់បាយដំណើបម្នាក់

តាមជំនឿតាំងពីបុរាណថា ដើម្បីឱ្យមានជីវភាពធូរធារនិងសម្បូរសប្បាយ គឺអាស្រ័យដោយមានព្រះអាទិទេពប្រទានពរជ័យ នាំមកនូវអាកាសធាតុអំណោយផល និងរដូវប្រមូលផលល្អ។ ហើយលោក Tran Van Hue បានជួសជុលនិងកែលំអ ប្រាសាទដែលមានស្រាប់ ទៅជាសាលាភូមិ Vinh Loi សម្រាប់គោរពបូជាអ្នកតាភូមិ។ ចាប់តាំងពីពេលនោះមក មនុស្សមកពីគ្រប់ទីកន្លែងបានមកទីនេះដើម្បីតាំងលំនៅនិងបង្កើតអាជីព។ លោក Vo Thanh Suong ប្រជាជនរស់នៅផ្សារ Giong បានឲ្យដឹងថា៖ កាលពីមុន នៅទីនេះមានមនុស្សកកកុញណាស់ នៅពេលយប់ នៅក្នុងសាលាភូមិតែងតែរៀបចំការបញ្ចាំងខ្សែភាពយន្តឱ្យអ្នកស្រុកមើល។ ថ្ងៃណាក៏មានការបញ្ចាំងភាពយន្ត ហើយក៏មានការច្រៀងចម្រៀង Boi ចាក់អាប៉ោងនិងខ្លាខ្លោកផងដែរ។ ពិធីបុណ្យនៅទីនេះក៏ល្បីល្បាញណាស់។ ប្រជាជនមកពី My Tho, Cho Gao, Go Cong Dong ក៏មកចូលរួមផងដែរ

នៅពេលនិយាយអំពីផ្សារ Giong មិនអាចមិននិយាយដល់ប្រភេទនំដ៏ល្បីល្បាញមួយនៅទូទាំងតំបន់ដីសណ្ដទន្លេ Cuu Long គឺនំសណ្តែកបណ្តុះ។ នំប្រភេទនេះគឺមានសាច់ជ្រូក បង្គា សណ្តែកបណ្តុះ ម្សៅអង្ករ ម្សៅសណ្តែកសៀង ។ ប្រភេទនំបែបសាមញ្ញនេះ បានក្លាយជាមុខម្ហូបពិសេសរបស់តំបន់ Go Cong។ អ្នកស្រី Phan Thi Kim Dung អ្នកលក់នំសណ្តែកបណ្តុះនៅផ្សារ Giong បានឲ្យដឹងថា៖   នំសណ្តែកបណ្តុះ គឺជាមុខម្ហូបពិសេសក្នុងស្រុក។ នៅថ្ងៃបុណ្យទាននានា យើងធ្វើនំមិនគ្រប់គ្រាន់សម្រាប់លក់ទេ។ ពេលទៅធ្វើការ គេទិញនំប៉័ងមកហូបជាមួយនំសណ្តែកបណ្តុះ។ នំនេះ អាចញ៉ាំជាមួយបាយ ជ្រលក់ទឹកស៊ីអ៊ីវក៏បាន ហើយក៏អាចញ៉ាំជាមួយនំបញ្ចុកនិងស្ពៃផងដែរ

សម្រាប់ប្រជាជន Go Cong និយាយដោយឡែក និងប្រជាជន Tien Giang និយាយរួម ផ្សារ Giong មិនត្រឹមតែជាកន្លែងជួញដូរកសិផល និងម្ហូបអាហារសម្រាប់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងផ្លាស់ប្តូរវប្បធម៌របស់ប្រជាជននៅភាគខាងត្បូងផងដែរ។ ផ្សារ Giong គឺជានិមិត្តសញ្ញាវប្បធម៌របស់សហគមន៍ប្រជាជននៅ Go Cong ដែលរួមចំណែកដល់អត្តសញ្ញាណពិសេសដោយឡែករបស់ទឹកដីនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានរដ្ឋ លឿង កឿង ប្រគល់ការងាររបស់ប្រធានរដ្ឋ

លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានរដ្ឋ លឿង កឿង ប្រគល់ការងាររបស់ប្រធានរដ្ឋ

នាព្រឹកថ្ងៃទី២២ ខែតុលា នៅវិមានប្រធានរដ្ឋ ខុទ្ទកាល័យប្រធានរដ្ឋវៀតណាម បានរៀបចំពិធីប្រគល់-ទទួលការងាររវាងលោកអគ្គលេខាបក្ស តូ ឡឹម និងលោក ប្រធានរដ្ឋ លឿង កឿង។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញនិងលោកប្រធានរដ្ឋ សភា ត្រិន ថាញ់មិន ក៏អញ្ជើញចូលរួមពិធីនេះផងដែរ។

Top