• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការគឺជាកត្តាសំខាន់បំផុតដើម្បីជំរុញសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅអាស៊ី

នាថ្ងៃទី ២១ ខែឧសភា ក្នុងថ្ងៃធ្វើការទី ២ នៃសន្និសីទអនាគតអាស៊ី មេដឹកនាំនៃប្រទេសនានាបានផ្តល់នូវដំណោះស្រាយជាច្រើនដើម្បីស្តារឡើងវិញសេដ្ឋ កិច្ចរបស់បណ្តាប្រទេសនៅអាស៊ី បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។

អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith


ជាមួយនឹងប្រធានបទ “ស្តារសេដ្ឋកិច្ចតាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងបច្ចេក វិទ្យា” សុន្ទរកថារបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនិងបង្រួបបង្រួមប្រទេសនៅអាស៊ីពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩។ លោក Thongloun Sisoulith បានលើកច្បាស់ថា៖ ក្រោយជំងឺរាតត្បាត ប្រទេសទាំងអស់ ត្រូវចែករំលែកនិងរៀនសូត្រពីគ្នាទៅវិញទៅមក អំពីសេដ្ឋកិច្ចបច្ចេកទេសឌីជីថល បញ្ញាសិប្បនិម្មិត ពាណិជ្ជកម្មអេឡិចត្រូនិកនិងការចែក រំលែកនូវប្រព័ន្ធទិន្នន័យព័ត៌មាន ដែលមានសារៈសំខាន់ណាស់។

នៅក្នុងសុន្ទរកថាក្រោមប្រធានបទ “មាគ៌ាសមាហរណកម្មអាស៊ី” នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan បានថ្លែងថា ស្ថិរភាពស្ថានភាពក្នុងតំបន់គឺជាបុព្វបទសម្រាប់ការស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍបណ្តាប្រទេសអាស៊ី។ ប៉ាគីស្ថានសង្ឃឹមថានឹងបង្កើតទំនាក់ទំនងសហប្រតិបត្តិការនិងសន្តិភាពជាមួយប្រទេសជិតខាងទាំងអស់ ដែលក្នុងនោះចាំបាច់ត្រូវកសាងបរិយាកាសសន្ទនា មានចរិតលក្ខណៈសន្តិវិធីដើម្បីដោះស្រាយជម្លោះ៕
តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top