• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាសមុទ្រលើកទី៣

នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ វិទ្យាស្ថានការទូត មូលនីធិ Konrad-Adenauer-Stiftung (អាល្លឺម៉ង់) និងស្ថានទូតអូស្ត្រាលីប្រចាំនៅហាណូយបានរៀបចំកិច្ចសន្ទនាអំពីសមុទ្រលើកទីបីក្រោមប្រធានបទ​ “ច្បាប់អន្តរជាតិនិងសមុទ្រខាងកើត”។

ទិដ្ឋភាពនៃកិច្ចសន្ទនាអំពីសមុទ្រ (រូបថតៈ dantri)

កិច្ចសន្ទនានេះបានផ្តោតសំខាន់លើសភាពការណ៍នៅសមុទ្រខាងកើតដែលប្រឡែកមើលពីជ្រុងជ្រោយនៃច្បាប់និងស្វែងរកគំនិតសហប្រតិបត្តិការនិងគ្រប់គ្រងជម្លោះក្នុងតំបន់។ ចូលរួមក្នុងជំនួបសន្ទនានេះមានវត្តមានវាគ្មិនអន្តរជាតិនិងវៀតណាមចំនួន៣រូបរួមមាន សាស្ត្រាចារ្យរងបណ្ឌិត Nguyen Hong Thao (អនុប្រធានគណៈកម្មការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ) សាស្ត្រាចារ្យរង បណ្ឌិត Herman J.Kraft (មហាវិទ្យាល័យហ្វីលីពីន) និងបណ្ឌិត Yan Ya (វិទ្យាស្ថានស្រាវជ្រាវ Nanhai ចិន)។

នៅក្នុងជំនួបនេះ វាគ្មិនបានពិភាក្សានូវបញ្ហាគតិយុត្តនៅសមុទ្រខាងកើតជាច្រើន ក្នុងនោះមានគោលការណ៍​យក​ច្បាប់ជាធំ អនុវត្តន៍តាមសាលក្រមរបស់តុលាការអាជ្ញាកណ្តាលក្នុងរឿង ក្តីរបស់ហ្វីលីពីននៅសមុទ្រខាងកើតក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើតនិងវិធានការជម្រុញទស្សនៈរួមស្តីពីច្បាប់អន្តរជាតិនៅសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top