
នាយឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្នាក់ការក្រសួងការពារជាតិកម្ពុជា គណៈ ប្រតិភូជាន់ ខ្ពស់ក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយឧត្តមសេនយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាដឹកនាំដោយនាយ ឧត្តមសេនីយ៍ នាងផាត រដ្ឋមន្ត្រីក្រសួង ការពារជាតិកម្ពុជា បានអនុវត្ត “កិច្ចសន្ទនានយោបាយការពារជាតិវៀតណាម-កម្ពុជា ថ្នាក់អនុរដ្ឋមន្ត្រីលើកទី៣”។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរ និងចែករំលែកនូវបញ្ហាដែលភាគីទាំង ពីរមានការយកចិត្តទុកដាក់ដូចគ្នា អំពីស្ថានភាពនយោបាយ សន្តិសុខពិភពលោក និងតំបន់ ដែលជះឥទ្ធិពលទៅនឹងស្ថិរភាព សន្តិភាពរបស់ប្រទេសទាំងពីរ ព្រមទាំង វាយតម្លៃនូវលទ្ធផលសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាមជាមួយ កម្ពុជានាពេលកន្លងទៅ ក៏ដូចជា ឯកភាពទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។
បន្ទាប់ពីជំនួប ចំពោះមុខការធ្វើកាកសីណសាក្សីរបស់ថ្នាក់ដឹកនាំ នៃក្រសួងការ ពារប្រទេសទាំងពីរ តំណាងបញ្ជាការដ្ឋានប៉ូលីសការពារសមុទ្រវៀតណាមនិងគណៈ កម្មាធិការជាតិសុវត្ថiភាពទ័ពជើងទឹកកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើត ខ្សែ Hotline រវាងស្ថាប័នទាំងពីរផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម