• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូងលើកទី១១

នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានអះអាងថា ចាប់តាំងពីវៀតណាម និងកូរ៉េ ខាងត្បូងលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (ខែធ្នូ ឆ្នាំ ២០២២) មក ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - កូរ៉េខាងត្បូងបន្តត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ យកចិត្តទុកដាក់ជំរុញ ហើយសម្រេចបានលទ្ធផលជាក់ស្តែង និងលេចធ្លោក្នុងវិស័យ ជាច្រើន។
លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien និង លោកអនុរដ្ឋមន្ត្រី Kim Seon Ho បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនា គោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូង លើកទី១១។ (រូបថត៖ VNA)

នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Hoang Xuan Chien និងលោក Kim Seon Ho អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិកូរ៉េខាងត្បូង បានធ្វើជាសហប្រធានកិច្ចសន្ទនាគោលនយោបាយ ការពារជាតិវៀតណាម-កូរ៉េខាងត្បូងលើកទី១១។

នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានអះអាងថា ចាប់តាំងពីវៀតណាម និងកូរ៉េខាងត្បូងលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (ខែធ្នូ ឆ្នាំ ២០២២) មក ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - កូរ៉េខាងត្បូងបន្តត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ យកចិត្តទុកដាក់ជំរុញ ហើយសម្រេចបានលទ្ធផលជាក់ស្តែង និងលេចធ្លោក្នុងវិស័យ ជាច្រើន។

រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Kim Seon Ho បានអះអាងថា កូរ៉េខាងត្បូងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការ ពារជាតិជាមួយវៀតណាម ហើយស្នើឲ្យភាគីទាំងពីររក្សាវិស័យសហប្រតិបត្តិការដែល មានស្រាប់ ព្រមទាំងអភិវឌ្ឍន៍វិស័យសហប្រតិបត្តិការថ្មី ដោយផ្អែកលើចំណងមិត្តភាព រវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien និង លោកអនុរដ្ឋមន្ត្រី Kim Seon Ho បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនា គោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូង លើកទី១១៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ផ្នែកធនាគារឈានមុខគេក្នុងការធ្វើបរិវត្តកម្មឌីជីថលនិងអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី

ផ្នែកធនាគារឈានមុខគេក្នុងការធ្វើបរិវត្តកម្មឌីជីថលនិងអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី

នាព្រឹកថ្ងៃទី ៨ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើបរិវត្តកម្មឌីជីថល បានអញ្ជើញចូលរួមព្រឹត្តិការណ៍បរិវត្តកម្មឌីជីថលផ្នែកធនាគារឆ្នាំ ២០២៤ ក្រោម ប្រធានបទ “ពង្រីកការតភ្ជាប់ និងអភិវឌ្ឍប្រព័ន្ធអេកូឌីជីថល”។

Top