• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចពិភាក្សាការងារជាន់ខ្ពស់រវាងវៀតណាមនិងគុយបា

ទទួលបានសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សារដ្ឋគុយបា លោក Esteban Lazo Hernandez បានមកបំពេញទស្សនកិច្ចការងារនៅវៀតណាមពីថ្ងៃទី២-៣ ខែវិច្ឆិកា។ នាព្រឹកថ្ងៃទី២ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ច។ បន្ទាប់នោះ ភាគីទាំងពីរបានជួបពិភាក្សាការងារ។
លោក Tran Thanh Man ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សារដ្ឋគុយបា លោក Esteban Lazo Hernandez។ រូបថត៖ Doãn Tấn - TTXVN

ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅគុយបា ហើយទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ វៀតណាមនៅតែលៃទុកសាមគ្គីភាព មិត្តភាព និងការគាំទ្រយ៉ាងពេញទំហឹងជានិច្ចចំពោះគុយបា ដោយមានជំហរដ៏ខ្ជាប់ខ្ជួនគឺសំណូមពរឱ្យអាមេរិកបញ្ឈប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងគោលនយោបាយ អរិភាពប្រឆាំងនឹងគុយបា; ទន្ទឹមនឹងនោះ បានអបអរសាទរចំពោះគុយបាលើការដែលមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩ បានឯកភាពអនុម័តសេចក្ដីសម្រេចចិត្តដែលអំពាវនាវឱ្យបញ្ឈប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ទៅលើគុយបាផងដែរ។ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានស្នើឱ្យរដ្ឋសភាទាំងពីរសម្របសម្រួលនៅវេទិកាអន្តរជាតិពហុភាគី ដូចជាសហភាពអន្តរសភា (IPU) និងអង្គការសភាពហុភាគីផ្សេងទៀត ដែលភាគីទាំងពីរជាសមាជិក; ចែករំលែក និងគាំទ្រគោលជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលជាគំរូសម្រាប់គុយបារៀនសូត្រ ដោយមានបំណងចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល និងកសិកម្ម ... ប្រធានរដ្ឋសភាគុយបាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនយោបាយ និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ ដែលបានរួមចំណែកកសាងសង្គមនិយមនៅក្នុងប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងនីតិប្បញ្ញត្តិ គឺជាកាណាល់ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមចំណែកយ៉ាងជាក់ស្ដែងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាទាំងពីរបានពិភាក្សាអំពីស្ថានភាពអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅគុយបាក្នុងខែកញ្ញា ឆ្នាំ២០២៤ របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam ដែលបានអះអាងនូវការគោរព និងការប្តេជ្ញាចិត្តរបស់បក្សនិងរដ្ឋវៀតណាមក្នុងការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាពប្រពៃណីពិសេសវៀតណាម - គុយបា។ ប្រធានរដ្ឋសភាទាំងពីរបានឯកភាពថា រដ្ឋសភានៃប្រទេសទាំងពីរនឹងរៀបចំសម័យប្រជុំលើកទី ២ គណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាវៀតណាម - គុយបា ក្នុងឆ្នាំ ២០២៥ នៅប្រទេសវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

រដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣ ខែមករា បានបង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូងនឹងឆ្ពោះទៅរកស្ថិរភាព និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍រួម។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានធ្វើសេចក្តីប្រកាសខាងលើ បន្ទាប់ពីទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី ៣ មករា បានបញ្ឈប់ការព្យាយាមចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ពីបទដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនម៉ោងរវាងក្រុមអ្នកស៊ើបអង្កេតនិងកម្លាំងសន្តិសុខដែលការពារប្រធានាធិបតី។

Top