កិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី ១៩ (SLOM-19) បានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ វិច្ឆិកា នៅហ្វីលីពីន ដោយមានការចូលរួមរបស់ប្រទេសជាសមាជិកអាស៊ានទាំងអស់។
អង្គប្រជុំបានពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងាររដ្ឋមន្ត្រីការងារអាស៊ាន
ដំណាក់កាល ២០២១-២០២៥ លើវិស័យ៖ សុវត្ថិភាព អនាម័យការងារ អធិការកិច្ចការងារ
ការគាំពារពលករចំណាកស្រុក ក្នុងនោះមានអ្នកនេសាទអន្តោប្រវេសន៍ ការគាំពារសង្គម
ការលើកកម្ពស់ការងារបៃតងការដាក់បញ្ជូលយេនឌ័រក្នុងរាល់គោលនយោបាយពលកម្ម និងការងារ។
ការអនុវត្តគំនិតផ្តួចផ្តើមក្នុងសេចក្តីប្រកាសអាស៊ានដែលត្រូវបានអនុម័តក្នុងរយៈពេល
៥ ឆ្នាំកន្លងតៅក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។ ក្នុងកិច្ចប្រជុំនេះ
តំណាងមកពីឡាវក៏បានចែករំលែកអំពីអាទិភាពនៃឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៤
លើវិស័យការងារផងដែរ។
អាស៊ានក៏កំពុងពិចារណាលើលទ្ធភាពសហប្រតិបត្តិការជាមួយអង្គការពលកម្មអន្តរជាតិ (ILO) អង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ (IOM) និងវិទ្យាស្ថានស្រាវជ្រាវការអប់រំ
និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កូរ៉េខាងត្បូង (KRIVET)។ក្នុងក្របខ័ណ្ឌនៃ
SLOM-19 ក៏ប្រព្រឹត្តិទៅកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ាន+៣
លើកទី២១ (អាស៊ាន និងដៃគូសន្ទនាចំនួន៣ គឺ៖ ចិន ជប៉ុន និងកូរ៉េខាងត្បូង) លើកទី ២១
ផងដែរ៕







